ទំនេរពីការងារហៅគ្នាទៅជក់ថ្នាំញៀន ប៉ូលីសចាប់បាន២នាក់រត់រួចម្នាក់ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ យុវជន២នាក់ឈ្លក់វង្វេងឃ្លាននឹងគ្រឿងញៀន ក្រោយទំនេរពីការងារជាកម្មករ ដេប៉ូលក់គ្រឿងសំណង់ បបួលនាំគ្នាទៅបន្ថែមឋាមពលទៅតាមចណង់ចិត្តរបស់ខ្លួនដោយសេពគ្រឿងញៀន ត្រូវបានម្ចាស់ផ្ទះជួលឃើញ រាយការណ៍ប្រាប់ប៉ូលីស ​ឃាត់ខ្លួនចូលប៉ុស្តិ៍ប៉ូលីសកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ​សែន​ជ័យ​រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែល​ឃាត់ខ្លួនបានទី១ ឈ្មោះ សឿន សួង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​កម្មករដេប៉ូលក់គ្រឿងសំណង់ ជាម្ចាស់បន្ទប់​ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិ​ព្រៃគុយ ឃុំ​ព្រៃ​គុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។ ទី២ ឈ្មោះ កែវ សាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករដូចគ្នា ស្នាក់នៅផ្ទះជួលភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើតភូមិចំបក់ ឃុំរកា ស្រុកស្វាយទាប ខេត្តស្វាយរៀង​ ចំណែកឯ​ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ នៅទីតាំងខាងលើ​មាន​ប្រើប្រាស់គ្រឿងញៀន ទើបនគរបាលចុះទៅឃាត់ខ្លួនបាន២នាក់ រត់​រួចម្នាក់ ដកហូតបានម៉ូតូ២គ្រឿង ដបសម្រាប់ជក់ថ្នាំ​។​ ក្រោយ​ពីឃាត់ខ្លួនបានជនសង្ស័យនាំមកសាកសួរ​នៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង