Update! បុរសម្នាក់ដែលអាករប៉ងសម្លាប់ខ្លួនកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ដែលអាករប៉ងសម្លាប់ខ្លួននៅជិតចេយតី និងត្រូវរបួសដោយរយះបំពង់កហូរឈាមស្រោចខ្លួនស្គាល់អត្តសញ្ញាណ និងមូលហេតុគឺជក់ថ្នាំច្រើនពេកបែកថ្នាំ អារ-ក ដោយខ្លួនឯងនោះទេ ដោយនៅក្បែរជនរងគ្រោះមានឃើញកូនកាំបិតមួយផងដែរ។

គួររំលឹកថា ជននេះត្រូវប្រជាពលរដ្ឋប្រទះឃើញនិងប្ដឹងសមត្ថកិច្ចសុំអន្តរាគមន៍ហៅរថយន្តសង្រ្គោះ​​ ដែលបង្កជាការភ្ញាក់ផ្អើលកាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែ​​មិថុនា ឆ្នាំ​២០១៧ នៅចំណុចក្បែរចេតិ៍ដីវត្តនិរោធរង្សី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានបន្សល់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនមានឈ្មោះ ខុន សាំងហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រើយត្រឹង្ស ឃុំ​ព្រែកអំបិល ស្រុកស្អាង ខេត្ត​កណ្ដាល និងមានកូនកាំបិតដងពណ៍ខ្មៅនិងស្បែកជើងចំនួន១គូ​។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរកាល់ម៉ែត៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង