ទាល់តែដៃជាប់ខ្នោះ ទើបស្រក់ទឹកភ្នែក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលចែកចាយគ្រឿងដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្ពានព្រែកជ្រៃ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១ មានឈ្មោះ គុង ស៊ីឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ភូមិថ្នល់ទទឹង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យទី២ មានឈ្មោះ ឡូយ សុធា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅម្ដុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យទី៣ មានឈ្មោះ ចាប សុខលីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកាត់សក់ ។

ប្រភពពីសមត្ថកិច្ចបន្តទៀតថា មុនពេលឈានដល់ការបង្រ្កាបកម្លាំងនគរបាលខណ្ឌដង្កោកំពុងល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗខណៈពេលនោះក៏លេចមុខ ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាក និច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DD-8033 និង១គ្រឿង ម៉ាកឌូក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DH-4555 ដោយមានការសង្ស័យបានកាក់ឲ្យឈប់ត្រូវពិនិត្យនិងឆែកឆេរក៏រកឃើញក្រាមសថ្លា ចំនួន១៥កញ្ចប់ ក៏ធ្វើការឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវនាំខ្លួនមកអធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមនិតិវិធីនៃច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង