ទាល់តែប្រើធម៌ក្ដៅបានលោកម្ចាស់ដីគាត់លែងហ៊ាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សំណង់របងមួយកន្លែង បានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋដល់ទៅជិត២ម៉ែត្រ ទាំងបំពានច្បាប់របស់លោក អ៊ុយ គាត ជាម្ចាស់ដីមានអំណាចអាងខ្សែរធំ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ ចាត់វិធានការក្ដៅភ្លាមៗ ដើម្បីរុះរើចោល ដោយមិនទទួលខុសត្រូវ លើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ ក្រោយពីចេញសេចក្ដីជូនដំណឹងចំនួន៣ដងមកហើយ ជាពិសេសអាជ្ញាធរបានទទួលយកសំណូមពរ ដើម្បីស្ថាបនាផ្លូវ១ខ្សែរនេះ ទៅជាផ្លូវបេតុងឲ្យឆាប់រួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរចេញចូលលំនៅដ្ឋាន ចំនួន៩គ្រួសារជាម្ចាស់បណ្ដឹង ដោយអនុវត្តតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញ។

ប្រតិបត្តិការក្ដៅរបស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្នុងការចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ចំនួន៣ដងមកហើយនោះ ដើម្បីហាមឃាត់ទប់ស្កាត់ចំពោះម្ចាស់ដី លោក អ៊ុយ គាត ចាំបាច់ត្រូវតែរុះរើសំណង់ របងចេញដោយខ្លួនឯង ដែលបានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដល់ទៅជិត២ម៉ែត្រ រហូតឈានដល់បង្កើតគណៈកម្មការចម្រុះចុះរុះរើចោល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ ខាងលើនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងក្រុមទី១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងមានការដឹកនាំផ្ទាល់ពីលោកក្រឡាបញ្ជី តំណាងលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ស្មាស រិទ្ធី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក លឹម សាមឌី ប្រធានការិយាល័យភូមិបាលខណ្ឌ រួមនិងអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់រងគីឡូម៉ែត្រលេខ៦ និងមេភូមិស្ពានខ្ពស់ផងដែរ។

ក្នុងប្រតិបត្តិការក្ដៅនេះ បើតាមលោក លឹម សាមឌី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ តំណាងប្រធានការិយាល័យលោក ស្មាស រិទ្ធី បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមលិខិតបង្គាប់ការ និងយោងលិខិតលេខ១៥២៨ ស.ជ.ណ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោកអភិបាលខណ្ឌ ជា ពិសី បានទទួលយកពាក្យបណ្ដឹង ក៏ដូចជា ទទួលយកសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធចំនួន៩គ្រួសារ ដែលមានផលលំបាកធ្វើដំណើរចេញចូលលំនៅដ្ឋាន ក្នុងដំណើរការគម្រោងស្ថាបនាផ្លូវបេតុងឲ្យឆាប់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា តបតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងចំនួន៣ដងរួចមកហើយ ដើម្បីឲ្យរុះរើ ដោយខ្លួនឯង តែម្ចាស់សំណង់លោក អ៊ុយ គាត នៅតែបំពាន ហើយមិនព្រមអនុវត្តទៅតាមសេចក្ដីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ ទើបឈានដល់ការចុះរុះរើសំណង់របងចោល ដោយមិនទទួលខុសត្រូវ លើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ៕  អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង