មិននឹកស្មានថាផ្លែត្របែកមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះសោះ !


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ផ្លែត្របែក គឺជាប្រភេទផ្លែឈើ ដែលដាំដុះនៅតំបន់ត្រូពិច ហើយប្រជាជនខ្មែរភាគច្រើន មិនថាក្មេងចាស់ទេ ចូលចិត្តទទួលទានវា ដោយសារតែវា មានរសជាតិឆ្ងាញ់ពិសា។ ប៉ុន្តែលោកអ្នក ប្រហែលជាមិនបានជ្រាបទេថា ផ្លែត្របែកបាន ផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងណាស់ សំរាប់សុខភាព។ ខាងក្រោមគឺ អត្ថប្រយោជន៍ សុខភាព របស់ផ្លែត្របែក ៖

១. ជួយសម្រកទម្ងន់ ៖ ផ្លែត្របែក គឺជាជំរើសដ៏ល្អបំផុត សំរាប់អ្នកដែលចង់សម្រកទម្ងន់ ពីព្រោះតែ វាសំបូរទៅដោយ វីតាមីន , ប្រូតេអ៊ីន និង ជាតិសរសៃខ្ពស់ ប៉ុន្តែ វាគ្មានជាតិ កូឡេស្តូរ៉លឡើយ ដែលធ្វើឲ្យវា ជាផ្លែឈើ ដ៏ល្អបំផុត សំរាប់បញ្ចុះទម្ងន់នោះ។ម្យ៉ាងវិញទៀត លោកអ្នក អាចពិសា ផ្លែត្របែកមួយផ្លែ បន្ទាប់ពីទទួលទានអាហារពេលថ្ងៃរួច។ វានឹងធ្វើឲ្យអ្នកមិនឆាប់ឃ្លាន ហើយថែមទាំង ផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដល់រាងកាយ ថែមទៀតផង។

២. មានប្រយោជន៍សំរាប់ អ្នកមានជំងឺទឹកនោមផ្អែម ៖ ក្រៅពីជួយសម្រកទម្ងន់ហើយ ផ្លែត្របែក ក៏អាចជួយដល់អ្នកជំងឺទឹកនោមផ្អែម បានផងដែរ ដោយសារតែ ផ្លែត្របែក មានជាតិសរសៃខ្ពស់ ជួយរក្សាកម្រិតជាតិស្ករ នៅក្នុងរាយកាយរបស់អ្នក បានផងដែរ។ អ្វីដែលពិសេស ទៀតនោះ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទាន ផ្លែត្របែក ញឹកញ៉ាប់ អាចជួយការពារ អ្នកពីជំងឺទឹកនោមផ្អែម ប្រភេទទីពីរ បានទៀតផង។

៣.ថែរក្សាសុខភាពភ្នែក ៖ ផ្លែត្របែកសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេរកឃើញថា ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ។ ម្យ៉ាងវិញទៀត វាក៏អាច កាត់បន្ថយ អត្រាកើតជំងឺបាយភ្នែក ផងដែរ។ និយាយជារូម វាមិនត្រឹមតែ អាចធ្វើឲ្យភ្នែកអ្នក ភ្លឺច្បាស់ល្អទេ ប៉ុន្តែថែមទាំង អាចជួយ អ្នកស្រវាំងភ្នែក ឲ្យមើលច្បាស់ល្អ ឡើងវិញបានទៀតផង។

៤.ការពារជំងឺមហារីក ៖ ផ្លែត្របែកគឹ ជាផ្លែឈើដែល មានគុណប្រយោជន៍ សំខាន់បំផុត ក្នុងការទប់ស្កាត់ ដុំសាច់ដែលបង្ករជា ជំងឺមហារីកបាន យ៉ាងមានប្រសិទ្ធភាព។ បើយោងទៅតាម ការស្រាវជ្រាវ បានបង្ហាញថា វាអាចការពារ ជំងឺមហារីកក្រពេញប្រូស្តាត, ជំងឺមហារីកសុដន់ និង ជំងឺមហារីកមាត់បាន យ៉ាងមានប្រសិទ្ធភាព ពីព្រោះតែផ្លែត្របែកសំបូរ ទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងការប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលបង្ក ឲ្យមានជំងឺមហារីក។ ដូច្នេះ លោកអ្នក អាចទទួលទាន ផ្លែត្របែក ឲ្យបានញឺកញាប់ ដើម្បីទប់ស្កាត់ជំងឺមហារីកផ្សេងៗ។

៥.ការពាររោគម្យ៉ាងដែល បណ្តាលមកពីកង្វះវីតាមីន C ៖ ផ្លែត្របែក គឺជាប្រភេទផ្លែឈើ ដែលសំបូរទៅដោយ វីតាមីន C ជាងប្រភេទ ផ្លែឈើទាំងឡាយ បូករូមទាំងផ្លែក្រូចផងដែរ។ តើលោកអ្នកដឹងទេថា ភាពកង្វះវីតាមីន C អាចបង្កឲ្យកើត ជំងឺម្យ៉ាងដែល គ្រោះថ្នាក់ដល់មនុស្សគ្រប់វ័យ? ដូច្នេះ លោកអ្នកគួរតែ ទទួលទាន ផ្លែត្របែក ដើម្បីបំពេញ នូវវីតាមីន C ក្នុងរាយកាយ ឲ្យបានគ្រប់គ្រាន់ ។

៦.ការពារជំងឺរាគរូស និង រមួល ៖ ផ្លែត្របែក សំបូរទៅដោយសារធាតុ ម្យ៉ាងដែល មានតូនាទី ដូចជាទឹកលាងសម្អាតធ្មេញ និង មាត់ មានលក្ខណៈធម្មជាតិ។ ដូច្នេះពេលដែលអ្នក ទំពារផ្លែត្របែក សារធាតុម៉្យាងនោះ នឹងបញ្ចេញ ជួយធ្វើឲ្យមាត់របស់អ្នកមាន សុខភាពល្អ។ មិនតែប៉ុណ្ណោះទេ វាថែមទាំងអាច សំលាប់បាក់តេរី ដែលនៅក្នុងមាត់បានទៀតផង ដែលជួយការពារ និង ព្យាបាលពីជំងឺរាគរូស បានយ៉ាងមាន ប្រសិទ្ធភាព។ អ្វីដែលពិសេសទៀតនោះ សារធាតុចិញ្ចឹមដែល មាននៅក្នុងផ្លែត្របែក ដូចជាវីតាមីន C ,ប៉ូតាស្យូម ជូយឲ្យប្រព័ន្ធរំលាយអាហារ មានដំនើរការបានល្អ និង មិនមានមេរោគឆ្លង បានផងដែរ។

៧.ជួយដល់ក្រពេញទីរ៉ូអ៊ីត ៖ ផ្លែត្របែកសំបូរទៅដោយសារធាតុ ទង់ដែងខ្ពស់ ដែលសារធាតុមួយដ៏សំខាន់ ក្នុងការជួយ ដល់ការលូតលាស់ របស់ក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យការផលិតអ័រមូន មានដំនើរការបានល្អផងដែរ។ ដូច្នេះ លោកអ្នកគួរតែ ទទួលទានផ្លែត្របែក ឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យក្រពេញទីរ៉ូអ៊ីត មានសុខភាពល្អ ពីព្រោះតែវាជាសរីរាង្គ មួយសំខាន់ ក្នុងការថែរក្សារការផលិតអ័រមូន និង មុខងាររបស់សរីរាង្គ ផ្សេងទៀត។

៨.ការពារអាការៈទល់លាមក ៖ ដោយសារតែផ្លែត្របែកសំបូរទៅដោយ ជាតិសរសៃ បានដើរតួយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ និង ការពារ អាការៈទល់លាមក បានយ៉ាងមានប្រសិទ្ធភាព ។ អ្វីដែលលោកអ្នក មិនធ្លាប់បានជ្រាបនោះគឹ គ្រាប់ផ្លែត្របែក ប្រសិនបើលេបទាំងមូល អាចជួយដល់ ដល់ពោះវៀន មានដំនើរការល្អ និង ជួយឲ្យរាងកាយមានជាតិទឹក ថែមទៀតផង។

៩.ជួយដល់សុខភាពខួរក្បាល ៖ ក្រៅពីជួយការពារ អាការៈទល់លាមកហើយ ផ្លែត្របែកក៏អាចជួយឲ្យខួរក្បាល មានសុខភាពល្អផងដែរ ពីព្រោះតែ វីតាមីន B3 និង B6 ដែលមាននៅក្នុងផ្លែត្របែក ជួយធ្វើឲ្យចលនាឈាម រត់បានល្អ ។ ម្យ៉ាងវិញទៀត វីតាមីន B6 បានផ្តល់សារធាតុចិញ្ចឹម ទៅកាន់សរសៃខួរក្បាល និង ខួរក្បាល ធ្វើឲ្យលោកអ្នក មានអារម្មណ៍ស្រស់ថ្លា និង មានប្រាជ្ញាឈ្លាសវៃ ថែមមួយកម្រិតទៀត។

១០.ការពារជំងឺក្អក និង ផ្តាសាយ ៖ ក្រៅពីសំបូរទៅដោយវីតាមីន C ផ្លែត្របែកក៏សំបូរទៅដោយ ជាតិដែកផងដែរ ដែលសារធាតុទាំងពីរនេះ អាចការពារអ្នក ពីជំងឺផ្តាសាយ ក្អក និង ជំងឺឆ្លងផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែសំរាប់អ្នក ដែលកំពុងតែមានជំងឺ ក្អក និង ផ្តាសាយ គួរតែជៀសវាង ទទួលទានផ្លែត្របែកទុំ ផងដែរ ដោយសារតែ វាអាចធ្វើឲ្យអ្នកឈឺបំពង់-ក បាន។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ទាំង ១០ យ៉ាងរបស់ផ្លែត្របែក។ តើលោកអ្នកបានពិសា ផ្លែត្របែកបានញឹកញាប់ ហើយឫនៅ?

ប្រភព ៖ organicfacts

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង