មិនគួរឲជឿ!! ស្ត្រីម្ចាស់កំណត់ត្រាពិភពលោក ៧រូបនេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំងណាស់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ ជាការពិតណាស់ ដែលស្ត្រីគ្រប់រូប សុទ្ធតែមានជំនាញ និងលក្ខណៈពិសេសផ្សេងៗពីគ្នា ប៉ុន្តែស្ត្រី៧រូបនេះ ពិតជាអស្ចារ្យ និងប្លែកខ្លាំងរហូតដល់ថ្នាក់ក្លាយជាម្ចាស់កំណត់ត្រាពិភពលោកតែម្តង។

១. នាង Pixee Fox

 

នាង Pixee Fox អាយុ ២៧ឆ្នាំ បានក្លាយជានារីម្នាក់ដែលមានចង្កេះតូចជាងគេលើពិភពលោក។ នាងបានឆ្លងកាត់ការវះកាត់ជាច្រើនដង ដើម្បីកាត់ដកឆ្អឹងជំនីចំនួន៦កង់ ចេញពីក្នុងខ្លួនរបស់នាង។

២. នាង Julia Gnuse

នាង Julia Gnuse បានជាប់ក្នុងកំណត់ត្រាពិភពលោក ដោយសារតែខ្លួនប្រាណរបស់នាង ត្រូវបានគ្របដណ្តប់ដោយស្នាមសាក់ ស្ទើរតែ ៩៥%ទៅហើយ។ តាមការពិត ស្នាមសាក់ទាំងនោះ ត្រូវបានគូរដានពីលើស្លាកស្នាមដែលបណ្តាលមកពីជំងឺ Porphyria ហើយនាងក៏បានចូលរួមចំណែក លើកទឹកចិត្តដល់អ្នកដែលកើតជំងឺដូចនាងអីចឹងដែរ។

៣. នាង Irene Sewell

នាង Irene Sewell គឺជាអតីតអ្នករាំអាជីពមួយរូប។ នាងបានក្លាយជាម្ចាស់កំណត់ត្រាពិភពលោក ដោយសារនាងអាចរត់ម៉ារ៉ាតុងដោយពាក់ស្បែកជើងកែង បានដល់ទៅ ៤៣គីឡូម៉ែត្រ ក្នុងរយៈពេល៧ម៉ោង និង ២៨នាទី។

៤. នាង Julia Gunthel

នាង Julia Gunthel ដែលភាគច្រើនស្គាល់ថា Zlata នោះ ត្រូវបានគេស្គាល់ ដោយសារតែរាងកាយដ៏ទន់របស់នាង។ ខ្លួនប្រាណរបស់នាង ពិតជាទន់ល្មើយរហូតអាចពត់ជើងឡើងលើ ហើយគាបប៉ាន់ ចាក់តែចូលទៅក្នុងពែងបានថែមទៀតផង។

៥. នាង Aneta Florczyk

នាង Aneta Florczyk គឺជានារីដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងលោក ដែលអាចលើកទម្ងន់ដល់ទៅ ១១០០ផោន (ប្រហែល៤៩៣គីឡូក្រាម) និងអាចលើកមនុស្សប្រុសឡើងលើ បាន១២នាក់ ក្នុងរយៈពេល២នាទី។

៧. នាង Jyoti Amge

នាង Jyoti Amge បានក្លាយជានារីដែលតូចបំផុតនៅក្នុងពិភពលោក។ កាលពីនាងមានអាយុ ១៨ឆ្នាំ នាងមានកម្ពស់ប្រហែល ៦២សង់ទីម៉ែត្រ និងទំងន់ជាង៥គីឡូក្រាមប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ នាងមានអាយុ ២៤ឆ្នាំហើយ។

៦. លោកយាយ Johanna Quaas

លោកយាយ Johanna Quaas អាយុ ៩២ បានជាប់ឈ្មោះជាអ្នកដែលហាត់កាយសម្ព័ន្ធបានច្រើនឆ្នាំជាងគេ ហើយថ្មីៗនេះ លោកយាយថែមទាំងទទួលបានកំណត់ត្រាមួយទៀតផ្នែកកាយសម្ព័ន្ធនៅក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថែមទៀតផង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង