មិនគួរឲជឿ!! ពាណិជ្ជករអីុតាលី សាងសង់ភូមិគ្រឹះដ៏ល្អប្រណិតរាប់ឆ្នាំ ទីបំផុតដាក់លក់តម្លៃ…
អាមេរិក៖ ភូមិគ្រឹះដ៏គួរឲចាប់អារម្មណ៍ ស្ថិតនៅលើកោះដ៏ស្រស់ត្រកាលមួយកន្លែង របស់កំពូលពាណិជ្ជករជនជាតិអីុតាលី កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញរូបភាពជាច្រើន នៃភូមិគ្រឹះដ៏ល្អប្រណិតមួយនេះ បានបង្ហោះចែកចាយលើប្រព័ន្ធអីុនធឺណែតរួចមក។
បើតាមប្រភពបានឲ្យដឹងថា ពាណិជ្ជករជនជាតិអីុតាលី លោក Frank Luppi បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ភូមិគ្រឹះដ៏ល្អប្រណិតមួយនេះឡើង លើផ្ទៃដីដ៏ធំជាង ៨ហិចតា មានទីតាំងស្ថិតនៅលើកោះ Jupiter ដ៏ស្រស់ត្រកាល ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ប្រភពបន្តថា ភូមិគ្រឹះដ៏ល្អប្រណិតនេះ ជាសំណង់ដែលមានរចនាបថបែបអឺរ៉ុប ក្នុងចន្លោះសតវត្សទី១៤ ដល់ ១៦ ឬហៅថា “Renaissance-Style” ដែលបានដាក់លក់លើទីផ្សារអចលនទ្រព្យ ក្នុងរង្វង់ទឹកប្រាក់ជាង ៦៥លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ការសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនេះ មានគេហដ្ឋានចំនួន៧ខ្នងដាច់ផ្សេងពីគ្នា មានបន្ទប់គេងចំនួន ១៨បន្ទប់។ ទីនោះបែរមុខបង្អួតសម្រស់នៅលើកោះជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាត ទៅកាន់មហាសមុទ្រអាត្លង់ទិច។
ក្នុងនោះផងដែរ មានជាប្រភេទ ភូមិគ្រឹះវីឡាបែប Main House និងផ្ទះសំណាក់ចំនួន៤ផ្សេងទៀត និងរួមមានអាងហែលទឹកចំនួន៣ បន្ទប់ស្ទីម សូណា បន្ទប់ហាត់ប្រាណ បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយផងដែរ។
បើយោងតាមប្រភពសារព័ត៌មាន The Wall Street Journals ឲ្យដឹងថា លោកពាណិជ្ជករ Frank Luppi បានចាប់ផ្តើមសាងសង់ភូមិគ្រឹះនេះឡើង តាំងពីក្នុងឆ្នាំ១៩៨០ មកម៉្លេះ ដែលទើបតែបញ្ចប់ការសាងសង់ កាលពីប៉ុន្មានខែកន្លងទៅនេះប៉ុណ្ណោះ។
លើសពីនេះលោក Frank Luppi ក៏ជាម្ចាស់អចលនទ្រព្យធំៗចំនួន ១៤កន្លែងផ្សេងគ្នា នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ការលក់ ភូមិគ្រឹះដ៏ប្រណិតនេះដែរ រូបលោកមិនបានប្រាប់ហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាគាត់ចង់លក់ឡើយ៕
សូមទស្សនារូបភាព នៃភូមគ្រឹះដ៏ល្អប្រណិតខាងក្រោមនេះទាំងអស់៖
មតិលើបញ្តាញសង្គម Facebook