ចក្រភពអង់គ្លេស ជាប្រទេសដែលមានសម្ពាធការងារ ខ្លាំងជាងគេបំផុតលើពិភពលោក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អង់គ្លេស៖ ចក្រភពអង់គ្លេស គឺជាប្រទេសដែលមានអត្រា ប្រជាជនជួបប្រទះនឹង បញ្ហាសុខភាពខួរក្បាលខ្ពស់បំផុត នៅលើពិភពលោក នេះបើយោងទៅតាមរបាយការណ៍ ស្តីអំពីភាពគ្មានលទ្ធភាព ក្នុងការរកចំណូល ឬបាត់បង់ការងារ បានបង្ហាញឲ្យដឹង។

ការទម្លាប់ធ្វើការងារច្រើនម៉ោង និងពោរពេញដោយភាពតានតឹងខ្ពស់បំផុត របស់ប្រជាជនចក្រភពអង់គ្លេស ជាហេតុញ៉ាំងឲ្យ ប្រជាជន បោះបង់ការងារ មានកម្រិតខ្ពស់ ហើយមានបញ្ហាសុខភាពខួរក្បាល ខ្ពស់ជាងបណ្តាប្រទេស ជឿនលឿនផ្សេងទៀត។

ប្រជាជនមិនអាចធ្វើការបាន ដោយសារតែបញ្ហាសុខភាពខួរក្បាល បង្កឲ្យខ្ជះខ្ជាយដល់សេដ្ឋកិច្ចអង់គ្លេស អស់ចំនួន ៧០ពាន់លាន កោដិអឺរ៉ូក្នុងមួយឆ្នាំៗ បូករួមជាមួយប្រជាជនចំនួន ៤០ភាគរយ ដែលអលទ្ធភាពក្នុងការរកចំណូល ដោយសារបញ្ហាផ្លូវចិត្ត នេះបើយោងតាមការបង្ហាញ ឲ្យដឹងតាមរយៈរបាយការណ៍ OECD។

អ្នកសរសេររបាយការណ៍ឈ្មោះShruti Singh បាននិយាយថា រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ លក្ខខណ្ឌនៅកន្លែងធ្វើការមួយចំនួន កាន់តែតឹងរ៉ឹង ជាមួយនិងម៉ោងធ្វើការកាន់តែវែង ហើយ ការដឹកនាំការងារ ក៏មិនល្អ ជាហេតុនាំឲ្យខូចប្រយោជន៍ដល់សុខភាព សតិស្មារតី និង ខួរក្បាលរបស់បុគ្គលិក។

អ្នកធ្វើបាយការណ៍រូបនេះ បានបន្ថែមទៀតថា ភាពសាមញ្ញបំផុតដែលនាំឲ្យ មានបញ្ហាសុខភាពខួរក្បាលខាងការងារនោះ ដោយសារតែ ភាពគ្មានកាងារធ្វើ និងគ្មានលទ្ធភាពក្នុងការស្វែងរកការងារ។ សម្ពាធការងារ ក៏ជាសញ្ញាណអវិជ្ជមានមួយ ដែលជះឥទ្ធិពលមិនល្អ ទៅលើសុខភាពខួរក្បាលរបស់អ្នកធ្វើការផងដែរ ដូចជាការមិនចុះសម្រុងនឹងអ្នកគ្រប់គ្រង បរិយាសធ្វើការមិនល្អ និង ការងារត្រូវធ្វើច្រើន ពេកជាដើម ដែលទាំងអស់នេះសុទ្ធតែ ជាបញ្ហាធំៗដែលត្រូវប្រឈម។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង