នាំមកជូនដោយ៖

យុវជន២នាក់ឆក់ការបូបមិនបានសម្រេច អស់ល័ក្ខត្រូវកម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនបាន


ទំហំអក្សរ៖ S M L

ភ្នំពេញ : ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនសហការសមត្ថកិច្ចប៉ុស្តិ៍ព្រលិតឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបនារីម្នាក់មិនបានសម្រេចហើយរត់មិនរួចក៏ត្រូវកងកម្លាំងចាប់ បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១និង៣០នាទីថ្ងៃត្រង់ ថ្ងៃ ទី ១២ខែកក្កដាឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ ព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ហួរ ហុយ ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យ មានឈ្មោះ ហុី មុនធី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុន មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូឌុបតាមផ្លូវខាងលើហើយបានស្ពាយការបូបនៅដៃម៉ូតូខណៈពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាc125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM.1842និងមួយគ្រឿងទៀតម៉ាកហុងដាc125ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1GL.1792ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ការបូបដៃពីនារីម្នាក់មិន បានសម្រេច។ ភ្លាមៗនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនសហការសមត្ថកិច្ចប៉ុស្តិ៍ ដេញតាមពីក្រោយជនសង្ស័យ ធ្វើអោយក្រុមជនសង្ស័យភិតភ័យក៏ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនសហការសមត្ថកិច្ចប៉ុស្តិ៍ដេញចាប់បានទាំង២នាក់តែម្តងនៅចំណុចជិតផ្សារបឹងកេងកង។
ចំណែកនារីរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងទេដោយសារតែភ័យខ្លាំងពេក។
បច្ចុប្បន្នជនសង្ស័យខាងលើ និងម៉ូតូត្រូវបានកម្លាំងនគរបាលនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង