យុវជនពីរនាក់រួមដៃជាមួយចោប្លន់ យកម៉ូតូមកកែឆ្នៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចនៃរាជធានីភ្នំពេញ កាលពីម៉ោង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរទីតាំងជួសជុលម៉ូតូមួយកន្លែង សង្ស័យថា ក្រុមចោរប្លន់បានម៉ូតូហើយ យកមកសម្ងំកែច្នៃដើម្បីបន្លំដានសមត្ថកិច្ច ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងចាប់យកម៉ូតូ២គ្រឿងផងដែរ ។

ការចុះឆែកឆេរដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ទោ តី វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង សៀង សុខនេះ ធ្វើឡើងស្ថិតនៅចំណុចបន្ទប់ជួសជុលម៉ូតូមួយកន្លែង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង