ឃាត់​ខ្លួន​ជាក់ស្តែង​! ឃាតខ្លួន​វៀតណាម​2នាក់​ ពី​បទ​លួចកាច់សោរករម៉ូតូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីលួចកាច់សោករម៉ូតូ ឃាត់​ខ្លួន​បានជនសង្ស័យ២​នាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ចំនុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

នគរបាលខណ្ឌឬស្សីកែវ ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលឬស្សីកែវ​បានឲ្យដឹងថា ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បើកការស្រាវជ្រាវរហូតដល់ម៉ោង១១ថ្ងៃខែឆ្នាំដដែលឃាត់បានជនសង្ស័យចំនួនពីរនាក់នៅចំនុចមន្ទីរពេទ្យបង្អែកដូនពេញ ឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានឈ្មោះ៖ ១-ស៑ូ ហុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួលភូមិ​ផ្សារតូច សង្កាត់ទួលសង្កែ មុខរបរ​កម្មករ។ ២-​តាន់ វ៉ាន់ ហៅ​វ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ​ ជនជាតិវៀតណាម ទីលំនៅផ្ទះលេខ ក្រុមទី១៦សង្កាត់ស្រះចក ខណ្ឌដូនពេញ និងមុខរបរ​ជាងលាបផ្ទះ​។ ចំពោះសម្ភារះដកហូតរួមមាន៖ ១-ដែកសំប៉ែតកែឆ្នៃមួយដើមសំរាប់កាច់សោករម៉ូតូ ២-កូនសោខ្សៀលេខ៨មួយដើម​ ៣-ម៉ូតូ១គ្រឿងម៉ាក Viva ពាក់ស្លាកលេខភ្នំពេញ 1AP-5233។

ចំណែកជនរងគ្រោះឈ្មោះតាំង ណាំផេងភេទប្រុស អាយុ៤៦ឆ្នាំ​ មានទីលំនៅផ្ទះA០៣ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរ​លក់ដូរ​។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕​ អត្ថបទដោយ៖​ អ្នក​ប្រម៉ាញ់​ទី​ក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង