យុវជន២​នាក់ត្រូវបានឃាត់ខ្លួន​ ពាក់ព័ន្ធការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នគរបាលឃាត់ខ្លួនបានយុវជន​២នាក់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន គ្រាដែលពួកគេបានធ្វើសកម្មភាពជិះចូលក្នុងទឹកដីខណ្ឌ ត្រូវកម្លាំងល្បាតសង្ស័យឆែកឆេររកឃើញថ្នាំញៀន។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យ​ដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍​នេះកម្លាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ យូ សុខហេង ហៅ ប៉យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅលេខ៣៩៥ ក្រុ១៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ សុធា សុវណ្ណះ ហៅអាណាក់ ឬអាតយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៧៥ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ មុខ​របរ​មិន​ពិត​ប្រាកដ​។​ ក្នុង​ការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈ មានដូចជា​ម្សៅក្រាមពណ៌សថ្លាចំនួន០៤​កញ្ចប់​តូច​។​ បច្ចុប្បន្នជន​សង្ស័យ​ទាំង២ កំពុងត្រូវ​បាន​ឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ អត្ថបទ​ដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង