នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួនក្រោយពីត្រួតពិនិត្យរកឃើញមានការពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយក្រុមហ៊ុនឃ្យូប៊ី(០១៣) តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ៖
ទី១មានឈ្មោះ ស្រេង ស្រួច ហៅអូន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលេខ៩៩ ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងជនសង្ស័យ
ទី២ឈ្មោះ វង្ស ឆេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១០១ ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ដកហូតបានក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូច។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើការល្បាតនៅក្នុងភូមិសាស្ត្រ។ លុះដល់ចំណុចខាងក្រោយក្រុមហ៊ុនឃ្យូប៊ីក៏ប្រទះឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ១គ្រឿងម៉ាក WAVE ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-2203 ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យក៏រកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោខាងមុខ ទើបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង