ប្តីប្រពន្ធពីរនាក់រត់​ពួន​ក្នុង​​បឹង លុះព្រឹក​ឡើងទើបដឹងថាប្រពន្ធស្លាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកបឹង ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និងូ០០នាទី ។

ជនរងគ្រោះឈ្មោះ កាល់ ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកត្រី ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិលើកដែក ឃុំ លើដែក ស្រុកលើកដែក ខេត្តកណ្ដាល ។បុរសជាប្ដីមានឈ្មោះ តុប សុវណ្ណសក្តិ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរអ្នករកត្រីមានស្នាក់នៅជាមួយប្រពន្ធបានប្រាប់អ្នកយកពត៍មានថាដោយកាលវេលាម៉ោង២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ ២០១៧ខ្លួន២នាក់ប្ដីប្រពន្ធចេញទៅបង់សំណាញ់ដើម្បីបានត្រីយកមកទុកលក់ហើយក្រោយមកទៅបង់សំណង់នៅដីឡូត៍មួយកន្លែងបានត្រីប្រហែលចំនួយ៤គីឡូក្រាមហើយខ្លួនមានបំណាងត្រលប់មកផ្ទះវិញហើយក៏ដើរឆ្លងកាត់ដីឡូត៍ដែលមានកម្មករមើលដីដែលមានគ្នីគ្នាប្រហែល១០នាក់ជាងពេលប្រទះឃើញអ្នកទាំងពីរក៏ស្រែកថាចោរៗដេញចាប់និងមានដុំថ្មនិងស្រែកបង្អៅឆ្កែអោយដេញខាំហើយខ្លួននិងប្រពន្ធភ័យពេកក៏ទំលាក់ត្រីនិងសំណាញ់ចោលរួចលោតចូលក្នុងបឹងស្រះដោយមានត្រឹបក្រាស់ៗហើយនិងលូនម្ដងបន្តិចៗ នៅក្នុងទឹកដើម្បីចេញអោយផុតដីឡូត៍របស់គេហើយក្រោយមកក៏បែកគ្នាជាប្រពន្ធដោយនឹកស្មានថាប្រពន្ធហែលឡើងលើគោកបាត់ហើយក៏គាត់បានហែលឡើងលើគោករួចក៏រត់ទៅផ្ទះតែមិនបានឃើញប្រពន្ធនឹកថាសង្ស័យវង្វវផ្លូវទើបមិនទាន់មកដល់រហូតទាលតែភ្លឺនៅតែមិនឃើញហើយក៏ហៅអ្នកស្រុកជួយដើររកប្រពន្ធគាត់តែនៅតែមិនឃើញរហូតដល់ព្រឹកថ្ងៃទី១០ ខែ កក្ដដា ឆ្នាំ ២០១៧នៅដាច់ចិត្តចូលទៅដីឡូត៍ដែលមានបឹងដែលគាត់លោតចូលទឹកជាមួយប្រពន្ធក៏ប្រទះឃើញសពប្រពន្ធគាត់អណ្ដែកហើមចេញពីត្រឹបរួចក៏រត់មកប្ដឹងសមត្ថកិច្ចនគរបាលអោយចុះមកត្រួតពិនិត្យសាកសពប្រពន្ធដោយសង្ស័យអ្នកដែលមើលដីវាយប្រពន្ធគាត់ស្លាប់ក្នុងបឹង ។

តាមការពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេស និងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យកោសលវិច័យរាជធានីភ្នំពេញថា ជនរងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែន ។បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង