ពីរកញ្ចប់តូចមានតម្លៃ១៣មឺុនរៀល ចុះទម្រាំមួយកញ្ចប់ធំមានតម្លៃប៉ុន្មានទៅ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំនិងតូចនៅជាប់នឹងខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ វង់ តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ហើយមុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ កម្លាំងនគរបាលប៉ុស្ត៍ស្ទឹងមានជ័យដឹកនាំកម្លាំងដោយលោក មៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានដឹកនាំកម្លាំងចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងឈររេរា ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរ ក៏រកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំនិងតូច នៅជាប់នឹងខ្លួន ទើបសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនទាំង២កញ្ចប់នេះ មកពីម្តុំទីលានចាក់សំរាមចាស់ ដោយ២កញ្ចប់មានតម្លៃ ១៣ម៉ឺនរៀល ហើយបច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង