ទៅទិញ​ថ្នាំ​ញៀន​ហើយ​ប្រទះ​ឃើញ​សមត្ថកិច្ច​ជិះ​ម៉ូតូ​គេច​ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជា​​មួយ​និងថ្នាំញៀន២កញ្ចប់ ពេលត្រលប់ទិញពីថ្នាំញៀនហើយត្រូវវាយខ្នោះយកមកសាកសួរនាំ កាលវេលាម៉ោង១០និង០០នាទី ព្រឹក​ថ្ងៃទី០៩ ខែ​កក្ដដា ឆ្នាំ​២០១៧ នៅចំណុចច្រកខាង​ក្រោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ QB Cube (013)​ តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ​។

លោក សូរ សំបាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមនបានប្រាប់ឲ្យ​ដឹង​ថា ដោយកម្លាំង​របស់​លោក​កំពុង​ដើរ​ល្បាតក្នុងភូមិសាស្រ្ត​ ក៏ប្រទះឃើញបុរស២នាក់ជិះម៉ូតូម៉ាក​ Honda Wave ហើយពេលឃើញសមត្ថកិច្ចក៏បើកម៉ូតូរត់គេច តែដោយមានការសង្ស័យក៏ដេញតាម​ និង​បាន​ឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន២កញ្ចប់ពីជនសង្ស័យ ទី១មានឈ្មោះ ស្រេង ស្រួច ហៅអូន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅផ្លូវ៩៩ ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាប៉ាវខោក្រោយ និង​ជនសង្ស័យទី២មានឈ្មោះ វង្ស ឆេង ភេទប្រុស អាយុ២០ឆ្នាំមុខរបររត់ម៉ូតូ​ឌុប ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាអ្នកបើកម៉ូតូ Wave ពណ៍ខ្មៅពាក់ស្លាកលេខ​ តាកែវ 1C-2203 ហើយក៏យក​មក​សាកសួរនាំនៅប៉ុស្តិ៍​នគរបាលផ្សារ​ដើម​ថ្កូវ​។

សមត្ថកិច្ចបន្តថាក្រោយពីសួរនាំបុរសជនសង្ស័យទី​២ ក៏បានឆ្លើយសារភាពថាអ្នកបើកម៉ូតូជូនបុរសអ្នកអង្គុយខាងក្រោយទៅទិញថ្នាំញៀន ហើយពេលត្រលប់មកវិញក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀន ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការដកហូត ថ្នាំ​ញៀន​ប្រភេទ​ក្រាមសថ្លាចំនួន២កញ្ចប់តូចនិងទូរស័ព្ទ Nokia ១​គ្រឿង​និង ម៉ូតូ​ម៉ាក Honda Wave ពណ៍​ខ្មៅពាក់ស្លាកលេខតាកែវ 1C-2203 ​សេរីចាស់១គ្រឿងនិងកសាងសំណុំរឿងពីបទរក្សាទុកថ្នាំញៀន​ខុសច្បាប់បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត៕​ អត្ថបទ​ដោយ​៖ អ្នក​ប្រម៉ាញ់​ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង