បង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ឃាត់ជនសង្ស័យ២នាក់ប្រុសស្រីដកហូតថ្នាំ២៩កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ រួមនិងថ្នាំញៀនចំនួន២៩កញ្ចប់តូច ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក បង្ក្រាបកាលពីវេលាម៉ោង ២និង៣០នាទីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៧ ចំណុចម្តុំរោងចក្រឆ្នាំង​ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យ២នាក់ប្រុសស្រី ទី១ឈ្មោះ រឿង សុខខេង​ ភេទប្រុសអាយុ៣៦ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ចាន់ ស្រីមាស ភេទស្រីអាយុ១៣ឆ្នាំ មុខរបរលក់សណ្តែកដី​។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌកសាងសុំណុំរឿងបញ្ចូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់។ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង