សាហាវពេកហើយ!!!សពស្រ្តីម្នាក់ត្រូវឃាតករ២នាក់ប្តីប្រពន្ធ វាយសម្លាប់យ៉ាងព្រៃផ្សៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា ​មានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងមួយ ដោយ​ពល​រដ្ឋ​បាន​នាំគ្នា​ទៅ​ចោមរោម​មើល ខណះ​កម្លាំងសមត្ថកិច្ច​បាន​នាំ​ឃាតករ​​​ប្តី​-​ប្រពន្ធ ក្នុងចំណោមជន​ដៃ​ដល់៤នាក់ មកចង្អុលទីកន្លែងដែលពួកគេវាយសម្លាប់នារីរាប់លុយម្នាក់ មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយស្ថិតនៅតាមផ្លូវ ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ ។​​
សម្ថតកិច្ចបានឲ្យដឹងថាជនដៃដល់រួមមាន៖
ទី១៖ ឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង (ជាប្រពន្ធ)
ទី២៖ ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង (ប្តី)
ទី៣៖ ឈ្មោះ សុខ ហេង ហៅ អេត ចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានអោយដឹងទៀតថានារីរងគ្រោះខាងលើមានឈ្មោះខ្នើយ​ សឹង​ អាយុ៣១ឆ្នាំមុខរបរជាអ្នកចងការលុយស្នាក់នៅភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជយ័១ ខណ្ឌមានជយ័ ដោយមានការបាត់សមាជិកក្រុមគ្រួសាររយះពេល១០ថ្ងៃបងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះសមត្ថកិច្ចប៉ុស្តិស្ទឹងមានជយ័ទី១សហការណ៏ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័នគរបាលព្រហ្មទណ្ឌក្រុងនិងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតករដែលជាជនសង្សយ័ប្រុសស្រី៣នាក់និង១នាក់ទៀតកំពុងរត់គេចខ្លួន។

បើយោងតាមចម្លើយសារភាពពីជនសង្សយ័បានឲ្យដឹងថា នៅយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង៥:00ល្ងាចជនសង្សយ័បានខលហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយហើយនារីរងគ្រោះបានទៅផ្ទះជនសង្សយ័ដោយនឹកស្មានមិនដល់ថាជនសង្សយ័រៀបចំគម្រោងវាយប្លនសម្លាប់ជន សង្សយ័មានគ្នាចំនួន៤នាក់បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅក្នុងបន្ទប់ជួលរបស់ជនសង្សយ័នៅភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័វាយសម្លាប់នារីរងគ្រោះហើយបានប្លន់យកលុយនិងទ្រព្យសម្បត្តិដែលមាននៅក្នុងខ្លួនរបស់នារីដែលជាជនរងគ្រោះ។លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែលក្រុម ជនសង្សយ័​ទាំង៣នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់​នំបុង័ដាក់ចូលរទេះយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជយ័និងខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ចំណែកសពជនរងគ្រោះ សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​សាច់ញាតិ ហើយ​ក្រុម​គ្រួសារ​សាច់ញាតិល់សព​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​សំបួរមាស​នោះ​តែ​ម្តង​ដែល​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង