ម៉ូតូ២គ្រឿងបុកគ្នាផ្ទុះឆេះអស់មួយគ្រឿង និងរបួសធ្ងន់ស្រាល3នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្សប្រុសស្រី3នាក់ រងរបួសស្រាលនិងធ្ងន់ និងបណ្តាលអោយម៉ូតូមួយគ្រឿងបានឆេះ នៅចំណុចចន្លោះKM លេខ50/51ភូមិតាកុលឃំុពានីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ម៉ូតូម៉ាកកាវ៉ាគីពណ៍សខ្មៅពាក់ស្លាកលេខភ្នំពេញ1GM-9959អ្នកបើកបរឈ្មោះ ញាញ ចន្ទ័ណា ភេទប្រុសអាយុ27ឆ្នាំនៅភូមិត្អួរលំ ឃំុកំពង់ហាវស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងអ្នករួមដំណើរឈ្មោះ ពៅ ស្រីណាភេទស្រីអាយុ22ឆ្នាំនៅភូមិបឹងឈូកសង្កាត់និរោតខណ្ឌ័មានជយ័ ក្រុងភ្នំពេញបើកបរពីទិសខាងជើងឆ្ពោទៅទិសខាងត្បូងបានបុកនិងម៉ូតូម៉ាកFUTURE ពណ៍ក្រហមសពាក់ស្លាកលេខភ្នំពេញ1DB2115 អ្នកបើកបរឈ្មោះឆាយឡិញ ភេទប្រុសអាយុ66ឆ្នាំនៅភូមិកាអតឃំុពានី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា។

បង្កកាគ្រោះថ្នាក់និងខូចខាតរបួសមនុស្ស​ 3នាក់ ស្រី1នាក់ស្រាល ខូចម៉ូតូ02គ្រឿង ឆេះមួយគ្រឿង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង