ម៉ូតូ២គ្រឿងបុកគ្នា បង្កឲ្យរងរបួសធ្ងន់និងស្រាល៦នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ជិះម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ្ន័តត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលចំនួន៦នាក់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិឫស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO-6431បើកបរដោយនារីម្នាក់រួមនិងមិត្តភក្ភ្រ័ស្រីម្នាក់ទៀត ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់រួមនិងមិត្តភក្ភ្រ័ប្រុសស្រី៣នាក់ទៀតបើកបរនៅក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅម៉ូតូនិចពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ចំនួន៤នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ និង២នាក់ទៀតរបួសស្រាល ចំណែកម៉ូតូរងការខូចខារយ៉ាងដំណំ ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២នៅរក្សាទុកនៅអធិការខណ្ឌមានជ័យរងចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធច្បាប់ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង