គ្រឿងញៀនពីរគីឡូក្រាម ច្រើនណាស់ពូអើយ !


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យជនជាតិឡាវម្នាក់ ដឹកយួរគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ចំនួនប្រមាណ២គីឡូក្រាម ការចុះបង្ក្រាបនេះ នៅចំណុចព្រំដែនកម្ពុជា-ឡាវ បង្គោលលេខ៣៥ និង៣៦ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ជនសង្ស័យឈ្មោះ ផែង ផាន់ណាង៉ៅ អាយុ៥០ឆ្នាំ រស់នៅប្រទេសឡាវ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅល្ងាចនេះ សមត្ថកិច្ចក៏អះអាងផងដែលថា ឯកសាររបស់ប៉ូលិស គឺមានទាំងអស់ជនពាក់ព័ន្ធ និងមេខ្លោងនៅពីក្រោយផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង