ក្មេងស្រីពីរនាក់លង់ទឹកស្លាប់! កូនគេកូនខ្ញុំមិនគួរធ្វេសប្រហែសទេ នេះសំណាងណាស់ដែលបីនាក់ទៀតឡើងគោកទាន់កុំអី…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្មេងស្រី ៥នាក់នាំគ្នាចុះងូតទឹកស្រះលេង សល់ក្មេង២នាក់ បន្តងូតលេង មួយសន្ធុះក្រោយមក ក៏លង់លិចបាត់ សាច់ញាតិរកមិនឃើញចុះរាវ ស្លាប់ម្នាក់ ម្នាក់ទៀតឃើញនៅស្រស់ៗ នឹកថារួចផុតពីគ្រោះថ្នាក់ លើករលាក់ទឹកអស់ចិត្ត នៅតែមិនអាចសង្រ្គោះបាន ស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ជឹម ស្រីណូ អាយុ៩ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ជឹម កុយ អាយុ៥១ រត់ម៉ូតូឌុប ម្ដាយឈ្មោះ សៀង សឺន អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ ចំណែក ក្មេងស្រីរងគ្រោះ ទី២ ឈ្មោះ សម ស៊ីស្រីណា អាយុ៧ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ សម សំណាង អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ មានម្ដាយឈ្មោះ ទុយ វណ្ណា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅក្នុងភូមិកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ រួមជាមួយក្មេងស្រីក្នុងភូមិ៣នាក់ផ្សេងទៀត សរុប៥នាក់ នាំគ្នាចុះងូតទឹកស្រះខាងលើលេង លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ទៅហើយ ក្មេង៣នាក់បានឡើងទៅផ្ទះមុនបាត់បន្ទាប់ពីជីដូនឃើញដេញ ឲ្យវិលត្រឡប់ទៅផ្ទះ នៅសល់តែជនរងគ្រោះ២នាក់ មិនឡើង បន្តនៅលេងទឹកស្រះដដែល លុះមួយសន្ធុះក្រោយមក ស្រាប់តែបាត់ក្មេងស្រី២នាក់ មិនឃើញឡើង ទើបសាច់ញាតិ អ្នកភូមិឆោឡោ ចុះរាវ ឃើញស្លាប់ម្នាក់ ចំណែកក្មេងស្រីម្នាក់ទៀត លង់ឈ្លក់ ត្រូវបាននាំគ្នាជួយលើករលាក់ទឹក តែនៅមិនអាចសង្រ្គោះបាន ស្លាប់ទាំង២នាក់តែម្តង ។

សាកសពក្មេងស្រី ក្រោយពីសាច់ញាតិ អ្នកភូមិស្រង់ឡើងគោក រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ កោសល្យវិច្ច័យ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹកពិប្រាកដមែនរួចក៏ ប្រគល់ជូនសាកសពក្មេងស្រីទាំងពីរទៅគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង