ចោរឆក់២នាក់ត្រូវប្រជាពលរដ្ធវាយស្ទើក្ស័យ ក្រោយឆក់កាបូបមិនបានសម្រេច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ជិះម៉ូតូ៣គ្រឿងទៅធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីរងគ្រោះម្នាក់ជិះម៉ូតូជាមួយមិត្តភ័ក្រប្រុស២នាកទៀតពីជ្រោយចង្វារត្រោយខាងកើតម្តុំអូតែលសុខាស្របតែមានជនសង្ស័យ២នាក់ឆក់កាបូប ប៉ុន្តែមិនបានសម្រេចហើយត្រូវបានជនរងគ្រោះដេញចាប់បាន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៤ខែ ខែកក្តដា ឆ្នាំ២០១៨ តាមបណ្តាយផ្លូវ៤៧នៅចំណុចរំវង់មូលកួចកាណុងស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

បើតាមប្រភពព័ត៍មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ ខ្លួនជាមួយមិត្តភ័ក្រប្រុស២នាក់ទៀតជិះម៉ូតូមួយគ្រឿម៉ាក Zoomer-X ពណ៌ទឹកក្រូចមិនចាំស្លាកលេខ ពួកគាត់បានចេញពីធ្វើការ នៅខាងត្រើយខាងកើត ជ្រោយចង្វា ក្នុងគោលបំណង ទៅផ្ទះ នៅម្តុំ ផ្សារទួលទំពូង តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រាំទៅប្រាំមួយនាក់ ជិះម៉ូតូបីគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1OL.8907 ជាស្លាក លេខក្លែងក្លាយ ចំណែកម៉ូតូ ពីរគ្រឿងទៀតមិនចាំម៉ាក ដោយជិះមកពីក្រោយហើយក៏បាន​ធ្វើសកម្មភាព​ឆក់កាបូបយូដៃពី នារី ម្នាក់ តែមិនបានសម្រេច ក៏ត្រូវបានក្រុមជនរងគ្រោះ ដេញតាម ជនសង្ស័យ ក៏ធាក់ឲ្យដួលម៉ូតូមួយគ្រឿង ភ្លាមៗនេះ ប្រជាពលរដ្ឋជួយចាប់បានចំនួន ២នាក់ហើយក៏ស្វារគមន៏មួយដៃមួយជើង ឡើងទ្រោមខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា៖
ជនរងគ្រោះឈ្មោះអានី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅម្តុំរំវង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ចំនែកឯជនសង្ស័យទាំង២នាក់វិញ ៖
ទី១មានឈ្មោះ សែម ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្តុំពេទ្យសត្វ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ជាអ្នកបើកម៉ូតូ)។
ទី២មានឈ្មោះ ផុស សុខលាង ភេទប្រុស ១៦ឆ្នាំ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជាអ្នកឆក់)។

 

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារដើម្បីចាត់ការជនសង្ស័យទៅតាមនិតិវិធីផ្លូវច្បាប់៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង