បទសម្ភាសន៍​ជាមួយ​ជនល្មើសកំប្លែងដល់ហើយ ធានាថាសើច (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនចំនួន៤កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបង្ក្រាប កាលពីវេលាម៉ោង​៩និង០០នាទី​យប់​ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ​ក្រោយក្រុម​ហ៊ុន​QB ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

លោកនាយប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបានឲ្យដឹងថា មុនពេលកើតហេតុគឺកម្លាំងរបស់លោកបានជិះម៉ូតូល្បាតតាមគោលដៅខាង លើក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌លឿងគ្មានស្លាកលេខ ដោយមានការសង្ស័យ ក៏បានហៅអោយឈប់ពេលនោះជនសង្ស័យ មិនបានឈប់ទេហើយបន្ថែមល្បឿនម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូលោកនាយប៉ុស្តិ៍ បណ្ដាលឲ្យដួលខ្ទាតគ្រឿងញៀនចេញមកក្រៅឃើញជាក់ស្ដែងចំនួន៤ កញ្ចប់ធំ ភ្លាមៗនោះក៏បាននាំយកមកសាកសួរ ក៏បានសារភាពថាខ្លួនបានទិញមកពីផ្លូវ៦០ម៉ែត្រ ដើម្បីយកមកចែកចាយនៅម្ដុំបឹងត្របែកតែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង​។

ជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ ទី១ឈ្មោះ រ័ត្ន រឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំកាមន មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ ។ទី២ឈ្មោះ សន ស្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រកដ​។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវ បានសមត្ថកិច្ចកសាងសំណុំបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមច្បាប់ ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

សូមទស្សនាវីឌីអូដែលទាំងអស់គ្នា​ !

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង