បែកធ្លាយ!! អភិបាលខណ្ឌទួលគោកបើកដៃឱ្យក្រុមហ៊ុនចិនមួយសង់ផ្សារឥតច្បាប់ដោយមិនខ្វល់ព្រោះតែទទួលលាភពី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សម័យនេះអ្វីចម្លែកៗក៏អាចកើតមានដែរ សូម្បីតែសំណង់អាគារដ៏ធំមហិមាកម្ពស់រហូតដល់២០ម៉ែត្រឡើងទៅមេឃ របស់ក្រុមហ៊ុនចិនមួយឈ្មោះ Discover New City (DNC) មិនទាន់ទទួលបានច្បាប់អនុញ្ញាតឱ្យសាងសងផង បែរជាក្រុមហ៊ុននេះបានបើកការរដ្ឋានជីកដី និង ធ្វើគ្រឹះអាគារទៅហើយ។ ថាតើលោកអភិបាលរាជធានីភ្នំពេញលោក ឃួន ស្រេង បណ្តោយឱ្យក្រុមហ៊ុនចិនដែលមានលុយមានប្រាក់មកស្រុកខ្មែរនេះធ្វើតាមតែចិត្តឬយ៉ាងណា? ដោយគ្មានការសិក្សា និង វាយតម្លៃត្រឹមត្រូវ ហើយច្បាប់សាងសង់ក៏មិនទាន់ចេញមកផងបែរជា លោកអភិបាលខណ្ឌទួលគោក ឯក ឃុនដឿន មើលរំលង់ទៅវិញ។

ជាក់ស្តែងការរដ្ឋាននេះនៅតែបន្តដោយគ្មានអាជ្ញាធរណា ចុះពិនិត្យឡើយ ខណៈការជីកយកបាតដី និង សង់គ្រឹះអាគារកំពុងតែបន្តដំណើរការសាងសង់យ៉ាងរលូន នៅលើទីតាំងអតីតមជ្ឈមណ្ឌលទួលគោក ស្ថិតនៅតាមផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមព័ត៌មានអាចាមអារាមជាច្រើនជុំវិញដោយ ក្រុមហ៊ុនចិននេះហ៊ានធ្វើដោយសារតែមានរាប់ពានលាន់យកមកស្រុកខ្មែរ ហើយបានផ្តល់ទៅជា លោកអភិបាលខណ្ឌទួលគោក ឯក ឃុនដឿន ធ្វើជាខ្នងបង្អែកទៀត។

ប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា ក្រុមហ៊ុននេះ មានម្ចាស់ឈ្មោះ LIAO JUNNA ភេទស្រី ជាជនជាតិចិន កំពុងបើកការដ្ឋានសាងសង់ លើផ្ទៃដីទំហំជាង៦.០០០ម៉ែត្រការ៉េ ដែលជាសំណង់មានកម្ពស់ ជាច្រើនជាន់ ដោយពុំទាន់មានលិខិតអនុញ្ញាតឲ្យសាងសង់ពីអាជ្ញាធរមូលដ្ឋាន, អាជ្ញាធររាជធានីភ្នំពេញ និង ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឡើយទេ ប៉ុន្តែអាចដំណើរការ សាងសង់ បានយ៉ាងរលូន។

សកម្មភាពបែបនេះ កំពុងផ្គើននឹងបំរាមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឯកភាពអោយក្រសួងចំនួន៥ រួមគ្នា មានវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ទូទាំងប្រទេស តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

មូលហេតុដែលក្រុមហ៊ុនចិនឈ្មោះ Discover New City (DNC) អាចសាងសង់សំណង់ដោយគ្មានច្បាប់បែបនេះបាន ដោយសារតែ ម្ចាស់ក្រុមហ៊ុនមានខ្នងបង្អែកធំ និង បានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារ និងរថយន្តកូរ៉េមួយគ្រឿង ក្រោមរូបភាពឧបត្ថម្ភ ឲ្យទៅអាជ្ញាធរខណ្ឌទួលគោក ដើម្បីឲ្យជួយសម្រួលកិច្ចការងាររបស់ពួកគេ នៅគ្រាដែលក្រុមហ៊ុនរត់ច្បាប់សាងសង់មិនទាន់បាន។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានសំណង់របស់ក្រុមហ៊ុនចិននោះ បានឲ្យអ្នកសារព័ត៌មានដឹងថា ពួកគាត់ធ្លាប់ប្តឹងទៅអាជ្ញាធរចំនួន ៣លើកផងដែរ អំពីការរំខាន និងហានិភ័យដែលកើតចេញពីការសាងសង់សំណង់គ្មានច្បាប់នេះ ប៉ុន្តែក្រុមហ៊ុននៅតែអាចបន្តសកម្មភាពយ៉ាងរលូនដដែល។

ពាក់ព័ន្ធករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់អ្នកកាសែតក្នុងស្រុកថា “ក្រុមហ៊ុនគ្រាន់តែ ជីកដីពិសោធន៍បណ្តើរៗប៉ុណ្ណោះ ចំណែកច្បាប់សាងសង់ អាចសប្តាហ៍ក្រោយគេរត់បានហើយ។ រឿងរថយន្តកូរ៉េ តម្លៃ ប្រហែល ៧០០០ដុល្លារ គឺក្រុមហ៊ុនឧបត្ថម្ភដោយស្ម័គ្រចិត្តដល់ខណ្ឌដើម្បីដឹកប្រជាការពារខណ្ឌ និងដឹកទឹកស្រោចដើមឈើ”។ ចំណែក “រឿងលុយ ជាង ១ម៉ឺនដុល្លារ ដែលគេអះអាងថា ប្រគល់ឲ្យខណ្ឌនោះ មិនពិតទេ។ ខ្ញុំចង់បានការសហការជាមួយបងប្អូនកាសែត រកមុខអ្នកណាដែលបង្កើតពាក្យចចាមអារាមនេះឡើង? ហើយអ្នកណាជាអ្នកយកលុយពីក្រុមហ៊ុន? មានក្រុមចុះទៅគោះក្រុមហ៊ុនគេ តែមិនបានលុយពីគេ បែរជានាំគ្នាដើរបង្កើតពាក្យចចាមអារាមនេះឡើង”។ “អាជ្ញាធរខណ្ឌ បានត្រឹមជួយសម្របសម្រួលការងារដល់អ្នកវិនិយោគទេ។ ដូច្នេះបើបងប្អូនចុះផ្សាយក្រែងវាប៉ះពាល់ដល់ ការវិនិយោគរបស់ក្រុមហ៊ុន នាំខាតប្រយោជន៍ជាតិ”។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឯកភាពអោយក្រសួងចំនួន៥ រួមគ្នា មានវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ទូទាំងប្រទេស តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីមានហេតុការណ៍ដ៏ជូរចត់នៅខេត្តព្រះសីហនុ បាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលមនុស្សស្លាប់ចំនួន២៨នាក់ , លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានស្នើសុំគោលការណ៍សម្រេចលើវិធានការចាំបាច់ ចំនួន៥ចំណុចគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ ទូទាំងប្រទេស ។

គោលការណ៍ទាំង៥ចំណុចនេះ រួមមាន ៖
១.ក្រសួងរ៉ែនិងថាមពល ចាត់វិធានការមិនអោយមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់ ។
២.ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់វិធានការមិនអោយមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់ ។
៣.ក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវអនុញ្ញាតអោយតភ្ជាប់ចូលបណ្តាញលូសាធារណៈ ។
៤.ក្រសួង ស្ថាប័ន និង អង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតអោយប្រកបអាជីវកម្ម ។
៥.ក្រសួងព័ត៌មាននិងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ៕


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង