នាំមកជូនដោយ៖

បន្លំលួចទូរស័ព្ទជិតបានសម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់បន្លំលួចទួរស័ព្ទនៅក្នុងក្លុបម៉ូតូ ដែលចតទុកចោលតាមផ្លូវកន្លែងលក់កាហ្វេ ក៏ត្រូវម្ចាស់ឃើញទាន់ស្រែកថា ចោរៗទើបសមត្ថកិច្ចអន្តរាគមន៏ក្រុងនៅក្បែរនោះចាប់​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍ផ្សារដើមថ្កូវ នៅ​វេលាម៉ោង​១​នាទី​៣០​នាទី​ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច​លក់កាហ្វេមួយកន្លែង ផ្លូវលេខ៤៨៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជន​សង្ស័យ មានឈ្មោះ ថន ដារា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះ ស សំនួរ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទួលទំពួង១ ខណ្ឌចំការ​មន​ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន ពីជនរងគ្រោះបាន​ប្រាប់​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ រូបគាត់ជាអ្នកលក់កាហ្វេនៅតាមផ្លូវ​កើតហេតុខាង​លើ មួយស្ទុះក្រោយមក​ក៏ស្រាប់តែមានជនសង្ស័យខាងលើបានជិះម៉ូតូមកទិញកាហ្វេហើយស្ទុះមកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់បានបន្លំលួចយកទួរស័ព្ទដៃ ពេលនោះជនរងគ្រោះក៏ស្រែកថា ចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះ ក៏ត្រូវ​សមត្ថកិច្ចអន្តរាគមន៏ក្រុងនៅក្បែរនោះឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក Today មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-0258 ក៏ដេញចាប់ភ្លាមៗតែម្តង។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដ្ឋបាល​ផ្សារដើមថ្កូវ​ ដើម្បី​សាកសួរ​​និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង