ខំត្រដរបើកបរទាំងខ្លួនស្រវឹងដោយមិនគិតពីសុវត្ថិភាពខ្លួនឯង ព្រោះប្រញាប់ទៅមើលកូននៅឯមន្ទីពេទ្យ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ដោយសារតែស្រវឹងស្រាធ្វើឲ្យបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនទប់ស្មារតីមិននឹងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលអោយកូនតូចរងរបួសធ្ងន់ ហើយជិះទៅយ៉ាងលឿនប្រញ៉ាប់ទៅមើលកូននៅពេទ្យ ក៏ជ្រុលទៅបុករWម៉កម៉ូតូមួយគ្រឿងទៀតបណ្តាលដួលបោកទៅនិងថ្នល់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍ដ៏រន្ធត់និងភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខមន្ទីរសំរាកព្យាបាល និងសម្ភពផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ខុន ពិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការដំឡើងគ្រឿងសង្ហារឹម ក្រុមហ៊ុនផិញធី ស្នាក់នៅ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបូសខ្នោ ស្រុកចំការលើ ខេត្តកំពង់ចាម និងមានប្រពន្ធឈ្មោះ ហីម មាឡៃ អាយុ២៦ឆ្នាំ មុខរបរជាអ្នកដាំបាយក្នុងក្រុមហ៊ុនផិញធី ស្នាក់នៅជាមួយគ្នា និងមានកូនប្រុសម្នាក់ទៀត អាយុប្រហែល៣ឆ្នាំ។ ហើយបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១DF១៩៨៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងនិងឌុបប្រពន្ធរួមទាំងកូនពីក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង។ ខណៈពេលដែរជិះមកដល់ចំណុចខាងមុខផ្សារឈូកមាស ក៏បានជ្រុលទៅបុុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យម៉ូតូដួលរងរបួសកូនប្រុសបែកមាត់និងពកក្បាល។ ហើយដោយរថយន្តមិនចង់មានរឿងវែងឆ្ងាយ រួមទាំងអាណិតក្មេងតូចកំពុងរបួសផង ក៏សម្រេចចិត្តបន្តដំណើរទៅបាត់ដោយមិនទាមទារសំណង់អ្វីពីបុរសរងគ្រោះនោះទេ។

តាមប្រភពដដែលបានបន្តអោយដឹងទៀតថា ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធបុរសរងគ្រោះបានទុកប្តីចោល ព្រោះឃើញប្ដីស្រវឹងខ្លាចមានគ្រោះថ្នាក់បន្តទៀត ហើយស្ត្រីជាប្រពន្ធក៏សម្រេចចិត្តឡើងជិះម៉ូតូឌុបដឹកកូនយកទៅព្យាបាលក្លីនិកត្រង់ចំណុចកើតហេតុខាងលើបាត់។ ក្រោយមក បុរសរងគ្រោះដែលជាប្តីបានលើកម៉ូតូជិះតាមទៅមើលប្រពន្ធនិងកូនតែ ក្នុងពេលនោះក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជួយឃាត់មិនអោយបន្តដំណើរទៅមុខទៀតព្រោះខ្លាចមានគ្រោះថ្នាក់។ តែទោះជាប្រជាពលរដ្ឋព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏បុរសរងគ្រោះខាងលើនៅតែបន្តលើកម៉ូតូធ្វើដំណើជិះទៅមុខទៀត ក្នុងល្បឿនបោះពួយយ៉ាងលឿន ព្រោះប្រញាប់ទៅមើលកូន។ លុះមកដល់ចំណុចកើតហេតុខាងលើ បុរសរងគ្រោះក៏បានជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវបំណងចូលពេទ្យផ្សារឈូកមាស មើលប្រពន្ឋកូន តែដោយសារមិនបន្ថយល្បឿនក៏ជ្រុលទៅបុករុឺម៉កម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលបើកបរបញ្ច្រាស់ទិសគ្នាចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះដួលបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានបែកចង្កៀងនិងក្របាំងមុខរងការខូចខាតយ៉ាងដំណំ ។ ដោយឡែករុឺម៉កម៉ូតូឃើញសភាពមិនស្រួល ក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធបានរត់បីកូនប្រុសមកកន្លែងកើតហេតុរួមសាច់ញាតិរបស់ជនរងគ្រោះហើយបានស្រែកត្រហូយំយ៉ាងគួអោយសោកសង្វេគជាខ្លាំងបង្កឲ្យប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។ បន្ទាប់មកទៀតសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើកំណត់ហេតុហើយបានប្រគល់សពបុរសរងគ្រោះរួមទាំងម៉ូតូទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅវត្តក្រាំងធ្នង់ រងចាំសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង