ព្យាយាមធ្វើបែបនេះឲ្យបាន២សប្តាហ៍ អ្នកនឹងស្រក១០គីឡូ ដោយមិនចំណាយប្រាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបនៃការធ្វើឲ្យរាងអ្នកស្អាត ដោយមិនបាច់ចំណាយប្រាក់។ តើមានអ្វីខ្លះទៅ?

1.    អ្នកអាចញ៉ាំក្រូចឆ្មាចំនួនបន្តិចជារៀងរាល់ថ្ងៃ ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកមានរាងស្អាត ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ ដូចនេះ អ្នកអាចយកក្រូចឆ្មាមកធ្វើជាគ្រឿងផ្សំបាន ដើម្បីឲ្យសារធាតុទាំងនោះអាចចូលក្នុងរាងកាយអ្នក។

2.    នៅពេលដែលអ្នកពិសារអាហារ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការបរិភោគ ដោយមិនគួរមើលទូរទស្សន៍ ទូរស័ព្ទ ឬនិយាយជាមួយអ្នកដទៃបណ្តើរញ៉ាំបណ្តើរនោះទេ ព្រោះអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន។ ដូចនេះ នៅពេលម៉ោងបាយ អ្នកគួរតែផ្តោតអារម្មណ៍លើតែការបរិភោគ ដោយទំពារឲ្យម៉ត់ ទើបអាចទទួលបានរាងស្អាត។

3.    អ្នកគួរតែកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗ ព្រោះនៅពេលដែលអ្នកពិសារកាន់តែច្រើន ជាតិស្ករក្នុងរាងកាយអ្នកមិននឹងនរឡើយ ដោយធ្វើឲ្យអ្នកកាន់តែបរិភោគកាន់តែច្រើន។ ដូចនេះ អ្នកគួរតែញ៉ាំទឹកសុទ្ធ ឬតែបៃតង ដើម្បីរក្សារាងអ្នកឲ្យស្អាត។

4.    អ្នកអាចស្វែងរកចលនាហាត់ប្រាណដែលអ្នកពេញចិត្ត រួចធ្វើការហាត់ប្រាណ ព្រោះការហាត់ប្រាណនេះ អាចធ្វើឲ្យរាងអ្នកស្អាត ថែមទាំងអាចជួយធ្វើឲ្យសុខភាពអ្នកល្អផងដែរ។ ដូចនេះ បើអ្នកចង់ស្គម អ្នកអាចអនុវត្តតាមវិធីទាំងឡាយនេះ ដើម្បីជួយអ្នកឲ្យស្រកទម្ងន់បាន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង