ខំទុកចិត្ត៖ ផ្ញើកូនឲ្យរស់នៅជាមួយអ៊ុំថ្លៃ មិនដឹងហេតុអ្វីសំលាប់កូនខ្លួនបាត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវគេលួចសម្លាប់ សង្ស័យលើអ៊ុំថ្លៃ ជាឃាតករដៃដល់ ខណៈឪពុកម្តាយចេញទៅធ្វើការនៅប្រទេសថៃ ហើយទុកកូនៗឲ្យនៅជាមួយអ៊ុំឯស្រុក នៅភូមិត្រពាំងថ្លាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ចនគរបាលជំនាញស្រុកអង្គរជ័យ បានឲ្យដឹងថា  នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉េាង៣រសៀល សមត្ថកិច្ចនគរបាលជំនាញស្រុក បានទទួលព័ត៌មាន ពីប៉ុស្តិ៍នគរបាលមូលដ្ឋាន ឃុំប្រភ្នំថា  មានករណីក្មេងស្លាប់ នៅភូមិត្រពាំងថ្ងាន់ភ្លាមនេាះ កម្លាំងសមត្ថកិច្ចស្រុក ក៏បានចុះមកដល់ធ្វេីការពិនិត្យ និងស្រាវជ្រាវដឹងថា ក្មេងប្រុសរងគ្រេាះ ឈ្មេាះ ថេត ទិច អាយុ៣ឆ្នាំ មានស្នាមកោសរលាត់ ០៣កន្លែងតូចៗ នៅលេីថ្ងាសប្រដាប់ភេទ និងមួយកន្លែងទៀតហេីមជាំទំហំ១ស.ម នៅគល់ថ្គាមខាងស្ដាំ។ សមត្ថកិច្ចដដែលបន្តថា កុមារ៉ារងគ្រោះនេះ និងបងប្រុសម្នាក់ទៀត បានរស់នៅជាមួយអ៊ំុស្រីបង្កេីត ឈ្មោះ អេត សាវន អាយុ៤០ឆ្នាំ និងប្ដី ឈ្មោះ ត្រក រ៉ា នៅភូមិ ឃុំកើតហេតុ ហើយឱពុកម្ដាយក្មេងរងគ្រោះ បានចេញទៅធ្វើការនៅប្រទេសថៃ។

តាមការសួរនាំ បងប្រុសរបស់ក្មេងរងគ្រោះ ឈ្មោះ ថេត វណ្ណៈ អាយុ៩ឆ្នាំ បានប្រាប់ថា ពេលព្រឹក មិនចាំម៉ោង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ រូបគេបានឃេីញ អ៊ំុថ្លៃ ឈ្មោះ ត្រក រ៉ា ច្របាច់កប្អូនរបស់គេ រួចបីឡេីងលេីផ្ទះ ហេីយឮសូរប្អូនគេស្រែកយំ ពេលនោះ ខ្លួនគេ ឈ្មោះ ថេត វណ្ណៈ ក៏ដេីរលេងបាត់ទៅ។  ចំពោះ ឈ្មោះ ត្រក រ៉ា ភេទប្រុសត្រូវជាអ៊ំុថ្លៃ បានចេញពីផ្ទះបាត់តាំងពីម៉ោងប្រមាណ ជាង១០ព្រឹក នៃថ្ងៃដដែល និងបិទទូរស័ព្ទទាក់ទងមិនបានទៀត។ តាមការសន្និដ្ឋាន ឈ្មោះ ត្រក រ៉ា ពិតជាបានសម្លាប់ក្មួយថ្លៃ ពិតប្រាកដមែន តែសមត្ថកិច្ចមិនទាន់រកមូលហេតុឃេីញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង