រថយន្ដកុងតឺន័ររេចង្កូតធ្លាក់ទឹក ទន្លេតែសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្វាយរៀង​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកាល​វេលា​ម៉ោង ​៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ ដោយមានរថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន រេ​ចង្កូត​បុក​បង្កាន់ដៃ​ស្ពាន និង​ម៉ូតូ​ក្មេង​ស្ទូចត្រី​បាន​ធ្លាក់ចូល​ទឹកទន្លេ​វ៉ៃ​គោ តែ​សំណាងល្អ​ហើយ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ណា​ម្នាក់​នោះទេ​។ ករណីនេះកើត​ឡើង​ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ក្បាលស្ពាន​ហាយវ៉េ ប៉ែក​ខាងកើត ស្ថិតក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

បើ​តាម​អ្នក​ឃើញ​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន​រេ​ពេញ​ថ្នល់ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ័យ​បើក​គេច ចៀស​ទាំង​ព្រលឹង​ចុង​សក់​។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​រះ​របាំង​ស្ពាន​ប្រវែង​៤០​ម៉ែត្រ បាក់​រាប​ដល់​ដី​បុក​ទាំង​ម៉ូតូ​មួយ​គ្រឿង​ដែល​បញ្ឈរ​នៅ​គល់​ស្ពាន​អូស​រួច​កិន​ពីលើ​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​តែ​ម្តង ។ហើយ​រថយន្ត​បែក​កញ្ចក់​កាប៊ី​ន​មុខ​ទាំងស្រុង​។ ចំណែក​អ្នក​អង្គុយ​ស្ទូចត្រី​នៅ​មាត់ទឹក​គល់​ស្ពាន ភ្ញាក់​ធ្លាក់​ចូល​ក្នុង​ទឹក ភ័យ​ញ័រ​ចំប្រប់​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​គ្រាហ៍​ឡើងគោក​រួច​ជូន​ទៅ​ផ្ទះ​ភ្លាម​ៗ មិនដឹង​ថា មានផ្ទះ​សម្បែង​នៅ​ទីណា​នោះ​ទេ​។ បន្ទាប់​មក​ក៏​មាន​មនុស្ស​ម្នា​មក​ចោមរោម​មើល ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​៕

ក្រោយពី​បង្កហេតុ​រួចមក គេ​ឃើញ​បុរស​ម្នាក់​បាន​វារ​ចេញ​តាម​កញ្ចក់​រថយន្ត ហែល​ទឹក​ឡើង​លើគោក និង​ជិះ​ម៉ូតូឌុប​ចេញទៅ​ទិស​ខាងលិច បម្រុង​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ទាន់ ឃាត់ខ្លួន​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​គន​របាល​ខេត្តស្វាយរៀង​។​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង