គ្រាន់តែ​រឿង​ចតម៉ូតូគ្មាន​ សណ្តាប់​ធ្នាប់​សោះ យក​កាំប៉ិតដេញកាប់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់​។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែល​ឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ម ជីវន្ត័ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់គ្រឿងក្លែម ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ ដន ហៅ​ធ្មេញមាស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើករម៉កដឹកសាឡុង ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករម៉កកង់បីមកពីដឹកសាឡុងឲ្យគេ លុះដល់ចំណុចផ្លូវបេតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ក៏ទើសម៉ូតូដែលចតនៅតាមដងផ្លូវ ដែលម្ចាស់ចូលផឹកស៊ីនៅក្នុងហាងរបស់ ជនសង្ស័យ ដោយបើករម៉កចូលឃ្លាំងធ្វើសាឡុងមិនរួច ជនរងគ្រោះក៏ស្រែកឡូឡារកម្ចាស់ឲ្យយកម៉ូតូចេញ បន្ទាប់មកក៏ទាស់ពាក្យសម្តីគ្នា ហើយក៏ឈានដល់ការផ្ទុះហិង្សាវាយប្រតាយប្រតប់គ្នា រួច​ជនសង្ស័យក៏​បានយកកាំបិតបុង័តោហាន់សាច់​មក​កាប់​លើ​ជន​រង​គ្រោះ បណ្តាលឲ្យរបួសត្រង់ពោះខាងឆ្វេង​រួចគេចខ្លួនបាត់។ លុះដល់វេលាម៉ោង៨យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧​ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែកក្កដា សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ក៏ចុះទៅធ្វើការចាប់ខ្លួនបានជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងនឹងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង