ដឹកបានចេះតែដឹកហើយនេះ! សំណាងណាស់ដែលមិនមានគ្រោះថ្នាក់ដល់អ្នកដទៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយមានរថយន្ត​ដឹកក្រដាសអេតចាយមួយគ្រឿង សង្ស័យថាដឹកលើសទម្ងន់និងខ្ពស់ខ្លាំងពេក​ បណ្តាលឲ្យផ្អៀងក្រឡាប់ទៅម្ចាង​តែម្តង​ តែ​​​សំណាងណាស់ដែល​គ្មាននរណាម្នាក់រងរបួសនោះ។​ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវ១៥៥ កែងនឹងផ្លូវ៤៨៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0315 មួយគ្រឿងដែលមានដឹកក្រដាសកាតុងអេតចាយពេញលើរថយន្តយ៉ាងខ្ពស់ ធ្វើដំ​ណើរ​តាមបណ្តោយផ្លូវលេខ​១៥៥ លុះ​មកដល់ចំណុចកែង​វិទ្យា​ល័យ​ផ្សារ​ដើមថ្កូវ រថយន្តខាងលើបានបត់មកផ្លូវ៤៨៨។ ប្រភពដដែលបានបន្តថា​ សង្ស័យប្រហែលជាមកពីរថយន្តកូរ៉េនឹងដឹកធ្ងន់​ហើយនិងលើសចំណុះខ្លាំងពេក​ទើបបណ្តាលឲ្យរថយន្តនេះផ្អៀងក្រឡាប់​នៅលើដងផ្លូវតែម្តងបែបនេះ​។

បន្ទាប់ពីកើតហេតុហើយនោះ គេសង្កេតឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការពិនិត្យ ប៉ុន្តែដោយសារតែករណីនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសទើបសមត្ថកិច្ចអនុញ្ញាតឲ្យខាងថៅកែរថយន្តដឹកក្រដាសដែលក្រឡាប់ខាងលើនេះ ហៅរថយន្តមួយគ្រឿងផ្សេងទៀតមករើក្រដាសឡាំងចេញពីលើផ្លូវនិងយករថយន្តទៅជួសជុលដោយខ្លួនឯង។ ប៉ុន្តែគួរបញ្ជាក់ផងដែរ ទន្ទឹមនឹងហេតុការណ៍នេះបានកើតឡើង គេ​សង្កេត​ឃើញ​មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋមួយចំនួនបានធ្វើការសូមណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យមើលចំពោះរថយន្ត​ដែល​ដឹក​លើស​ទម្ងន់​​និង​ចំណុះ​ទាំង​នេះ​ផង​​ ព្រោះ​ថាផ្លូវដែលទើបតែស្ថាបនាចាក់កៅស៊ូរួចនេះ ត្រូវរថយន្តដែលដឹកធ្ងន់ៗខាងលើ កំពុងតែចាប់ផ្តើមបំផ្លាញផ្លូវជាបណ្តើរៗហើយផង​ដែរ​។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង