រថយន្ដសេរីទំនើប៣គ្រឿង ព្រលះគ្នាទាំងកណ្ដាលអាធ្រាត រងការខូចយ៉ាងដំណំ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានី​ភ្នំពេញ ៖ មានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក​ម៉ែ​សឺ​ដេ​ស ពណ៌​ខ្មៅបើកលឿនដូចហោះ​មិន​បាន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ចំ​ទ្វារ​ខាងឆ្វេង​ រួចខ្ទាត​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត​តូ​យ៉ូ​តា​ព្រូស បណ្ដាល​ឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​៤៧ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនដឺមួយគ្រឿង ពណ៌​ស្ករពាក់ស្លាកលេខភ្នំពេញ 2AN-9727 ធ្វើដំណើរពី​តាម​បណ្ដោយ​ផ្លូវ​៤៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រួច​ក៏​បើក​ទៅ​មុខ​បាន​បន្តិច​បាន​ស៊ី​ញ៉ូ​បត់​ត្រលប់​ក្រោយ​ក៏​ស្រាប់តែ​មារថយន្ត Mercedes S550 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BD-9899​មានគ្នាជិះ​​៤​នាក់​ប្រុស​៣​នាក់ និង​ស្រីបើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំងស្រវឹងស្រាលរួចក៏បុកចំកណ្ដាលរថយន្តពេញទំហឹង បណ្ដាលអោយរថយន្តហាយឡែនដឺប៉ើង៥ម៉ែតហោះមកប៉ះរថយន្តមួយព្រុសមួយគ្រឿងទៀត ពណ៌​ទឹកប្រាក់ អត់​មាន​ផ្លា​ក​លេខដែលគេដាក់លក់មុខផ្ទះបែកកាងខាងមុខបន្តិចបន្តួច។កើតហេតុភ្លាមៗម្ចាស់រថយន្តសេរីទំនើបMercedes បាននាំគ្នាចាកចេញពីកន្លែងកើតហេតុអស់បន្សល់តែរថយន្ត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង