បុរសម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយត្រូវរថយន្ដបុកពេញទំហឹង
ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗគួរអោយអាណោចអាធម័និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទប់ពីមានរថយន្តម៉ាកកាមរី បើកបុកពេញទំហឹងក្នុងទិសដៅបញ្ចា្រស់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចបំបែកជាបួន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុ គេឃើញរថយន្តកាមរីបាឡែនពណ័ស ពាក់ស្លាកលេខភ្នំពេញ.2AE-8006 ធ្វើដំណើរដោយប្រុសស្រីពីរនាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូស្មាក់រ៉េវ៉ូពណ័ខ្មៅពេញទំហឹង ពាក់ស្លាកលេខកណ្ដាល1H-4287 តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿនបើកដោយប្រុសស្រីពីរនាក់ពីជើងទៅត្បូងក្នុងទិសដៅបញ្ចា្រស់ទិសគ្នា បណ្តាលឲ្យយុវជនម្នាក់បោកក្បាលស្លាភ្លាមៗ តែម្តង និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តមន្ទីពេទ្យជ័យជំនះដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករនិងមូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលខេត្តកណ្ដាលរងចាំអោយភាគីបង្ករចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
មតិលើបញ្តាញសង្គម Facebook