រថយន្ដ២គឿងប៉ះគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបូួសធ្ងន់ស្រាល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២​គ្រឿងបុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ២ បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំងសង្ខាង និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវ បញ្ជូនទៅសង្គ្រោះភ្លាមៗ នាវេលា ម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំនុច ខាងត្បូងរង្វង់មូលនាងបីគួរស្រូវ ប្រហែល២០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-6081 ចំណុះ៥តោន ដឹកផ្លែឈើពេញទ្រុង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រួមជាមួយព្រូម្នាក់ បើកបរក្នុងទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុកចំពីមុខរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8449 ចំណុះ៣តោនកន្លះ ដែលដឹកកញ្ចែ្រងសម្រាប់ដាក់ពងទា បើលបរដោយបុរសម្នាក់ និងរួមដំណើរប្រុសស្រី២នាក់ បណ្តាលឲ្យក្រឡាប់ផ្អៀងរថយន្តទាំង២ ដាច់កង់ខាងមុខទាំងសង្ខាង រងរបួសធ្ងន់ស្រាចំនួន៣នាក់ ( ស្រី១ ប្រុស២នាក់) ភ្លាមរថយន្តសង្រ្គោះមកដឹកទៅមន្ទីរពេទ្យ។ ចំណែកខាងរថយន្តបង្ក បានចុះរត់បាត់ស្រមោលអស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង