បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីត្រូវរថយន្ដកៀរ…….!!!!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ មិថុនា នៅ​តាម​បណ្ដោយផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាលឲ្យបុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ បន្ទាប់​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព ​បណ្តាល​ឱ្យ​ដួល​ដោយ​ខ្លួនឯង ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ សេរីឆ្នា២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-0092 បើកដោយបុរសម្នាក់ឈ្មោះ ទាំ ទុំ អាយុជាង ៣០ឆ្នាំ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿនតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណះទៅដល់ចំណុចកន្លែងកើតហេតុក៏មានរថយន្ដមិនចាំម៉ាក១គ្រឿងបើកស្របទិសនិងម៉ូតូបានរេចង្កូតទៅកៀរនិងម៉ូតូបណ្ដាលអោយបុរសនោះដួលបោកក្បាលទៅនិងថ្នលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ឡើយ ហើយ​ប្រសិនបើ​ជន​រង​គ្រោះ​ពាក់មួក​សុវត្ថិភាព​ក៏​មិន​ស្លាប់​ដែរ ។

ក្រោយពេលកើតហេតុសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតែម្ដង។ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ជំនាញ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រង់ចាំ ប្រគល់​ឲ្យ​សាច់ញាតិ​វិញ ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង