រន្ធត់ណាស់!!!ស្លាប់មួយគ្រួសារ និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ថន់ស្រាល……….


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ រវាងម៉ូតូនិងរថយន្តបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាល ដែលបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៦,ភូមិដំណាក់ស្លាញឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែស្នាក់នៅនៅភូមិច្រនៀងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងរួមដំណើរមានដឹកប្រពន្ធនិងកូនតូច២នាក់ ដោយធ្វើដំណើរពីកើត ទៅ លិច លុះមកដល់កន្លែងហេតុស្រាប់តែមានរថយន្តកាមរីមួយគ្រឿង ព៌ណស្លូញ ពាក់ស្លាកលេខ ភ្នំពេញ2Q-0932 បើកបរដោយមិនស្គាល់អត្តសញ្ញាណ ដឹកអ្នកដំនើរ ៤នាក់នៅលើផ្លូវជាតិលេខ៦ ដោយធ្វើដំណើរពីលិច ទៅ កើត ទិសដៅបញ្ច្រាសគ្នា ស្រាប់តែរ៉េចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យមួយគ្រួសារគ្នា ៤នាក់នេះ ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែគរថយន្តក៏រ៉េចង្កូតក្រឡាប់ធ្លាក់ផ្លូវចូលក្នុងវាលស្រែ បណ្តាលឲ្យមនុស្សប្រុសស្រី៥នាក់់បានរបួសធ្ងន់ស្រាល ដេកស្តូករនូករនែលពេញផ្លូវ ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកពួក បានចុះទៅវាស់វែងនៅកន្លែងកើតហេតុ និងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធយកមករក្សាទុក។ ចំណែកឯជនរងគ្រោះប្រុសស្រី៥នាក់់បានបញ្ជូនទៅមន្ទីរពេទ្យ    ចំណែកសាកសពជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសាច់ញាតិ្ត និងប្រគល់ជូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង