រន្ធត់ណាស់!!!បុរសមា្នក់ស្លាប់ភ្លាមៗក្រោយពីជូនគ្រួសារដើរកំសាន្ដ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨​ បានបណ្ដាលឲ្យបុរសមា្នក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល ខ.ភ.ម លើកំណាត់ផ្លូវជាតិ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលបាននាំប្រពន្ធ កូនទៅចូលរួមមើលពិធីមហា
សង្ក្រានពោធិ៍សែនជ័យ នៅវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆះរទះ ក្រោយពេលត្រលប់មកវិញពីការចូលរួមមើលពិធីមហាសង្ក្រានពោធិ៍សែនជ័យ ពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដារឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AQ-3523 ជិះដោយបុរសម្នាក់ ក្នុងល្បឿនមួយយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នាក៏ឆ្លងផ្លូវបានមកបុកចំពីមុខ ម៉ូតូកង់បី ពេញទំហឹង បណ្ដាលឲ្យបុរសបើកម៉ូតូកង់បី ខ្ទាតទៅលើថ្នល់ បោកក្បាលខាងក្រោយ ផុងលាលាដ៏ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៍​ រីឯបុរសជិះម៉ូតូ​ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

សម្ថកិច្ចបានដឹងថាសពជនរងគ្រោះមានឈ្មោះ គង់ សុវណ្ណា វ័យ ជាង ៤០ស្នាក់នៅភូមិថ្នល់បំបែកសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិអូរស្ពានឃុំ ឃុំស្ពានមានជ័យស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រពន្ធឈ្មោះ ជា ស៊ីវេន ។ក្រោយពេលកើតហេតុជនរងគ្រោះដែលជិះម៉ូតូត្រូវបាន ដឹកយកទៅមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះ រីឯសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណីុ។

ចំណែកឯម៉ូតូហុងដាឌ្រីម និងម៉ូតូកង់បីប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍ជើងគោកនៃស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង