ម៉ូតូពីរបុកគ្នាពេញទំហឹងរងរបួសធ្ងន់​ម្នាក់និងស្លាប់ម្នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់​ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុបានអោយដឹងថា ៖ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី20១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1G-3402 ទើបតែទិញបាយឆាហើយ ជិះបម្រុងទៅកន្លែងធ្វើការ តាមបណ្តោយផ្លូវជាតិ6A ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុក៏ ស្រាប់តែមានបុរសម្នាក់ទៀតរួមទាំងស្រវឹងស្រាផង ដែលជិះម៉ូតូហុងដាឌ្រីម សេរី20១០ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-5279 បើកបរ​ស្រប​ទិស​ដៅ​គ្នាហើយក៏ជិះមកបត់ឆ្លងផ្លូវ ក៏ត្រូវបានបុកគ្នាពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ទាំង​សងខាង​រង​របួសធ្ងន់​ខាង​ម៉ូតូ​ហុងដា​ឌ្រីម ២០១0 ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ រីឯម្ចាស់ម៉ូតូហុងដាឌ្រីម20១៥ ដួលបោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុស្លាប់ភ្លាមៗ។

បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថាសពជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ សុក ជំនោរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្រុមហ៊ុន គូប៊ូតា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិធ្នកវៀន ឃុំធ្នកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះរបួសធ្ងន់និងស្រាល ពុំស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោក
រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ។រីឯសពជនរងគ្រោះក៏ ត្រូវបានសមត្ថកិច្ចកោសល្យវិច័យនិងប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង