បុរសវិស្វករម្នាក់ត្រូវរថយន្តបុកពីក្រោយពេញទំហឹង ហោះផ្លោងជាង​៥០​ម៉ែត្រ បណ្ដាលឲ្យ…………..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែន បុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ហោះផ្លោងទៅទើរលើរថយន្តកំពុងព្យាយាមបើករត់បានប្រហែល៥០ម៉ែត្រ ក៏ធ្លាក់បោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងនៅចំណុចមុខផ្ទះសំណាក់សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើតាមប្រភពពត៍មានពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6372 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនមិនចាំស្លាកលេខ បានបើកមកពីក្រោយស្របទិសដៅគ្នាក្នុងល្បឿនលឿន បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះហោះផ្លោងទៅទើរលើរថយន្ត ដែលកំពុងបន្ថែមល្បឿនបើករត់បានប្រហែល៥០ម៉ែត្រ ក៏ធ្លាក់បោកក្បាលនិងថ្នល់ស្លាប់តែម្ដង។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹងថាជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ថា ម៉ុ​ន សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅផ្ទះ​៦៨០ ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅ​នគរ​ចរាចរណ៍​ជើង​គោក​រាជធានី រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

  

 

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង