រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖រថយន្ត២គ្រឿងបើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ២និង២០នាទីយប់ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយមហាវិថីព្រះសីហនុ កែងនិងផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ប្រផេះពាក់ស្លាក់លេខភ្នំពេញ 2T-4978 បោះ
ពួយយ៉ាងលឿនខណៈ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចផ្លូវបែក​ជាបួន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿម៉ាកកាមរីហាយប្រ៊ីត(camry)ពណ៍ទឹកប្រាក់ពាក់ស្លាក់លេខភ្នំពេញ 2Z-8906 បើកដោយបុរសម្នាក់ តាមបណ្ដាយមហាវិធីព្រះសីហនុពីត្បូងទៅជើងពេញទំហឹងបណ្ដលឲ្យ​រថយន្តហ៊ីយ៉ាន់ដាយរេចង្កូតទៅបុករបងការដ្ឋានខុនដូរទំលុះធ្លាយទៅម្ខាងទៅមុខលែងរួច ហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ កន្លែងកើតហេតុឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយសារសម្រួលគ្នាមិនត្រូវទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុក​នៅអធិការដ្ឋានខណ្ឌ៧មករា រងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង