Tottenham ផ្តួល AC Milan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី US tour


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែបម្រើស្លាបរបស់បារាំងកីឡាករ Georges-Kevin N’Koudou បានជួយឲ្យក្រុម Tottenham យកឈ្នះលើក្រុម AC Milan ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅសហរដ្ឋអាមេរិក។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានស៊ុតឲ្យ Spurs យកឈ្នះនៅនាទីទី ៤៧ បន្ទាប់ពីការប្រកួតក្នុងតង់ទី២ មិនបាន២នាទីផង។

វាជាជ័យជម្នះលើកទី ២ របស់ Spurs ក្នុងការប្រកួតបើកឆាកមុនចាប់ផ្តើមរដូវកាលថ្មីដោយពួកគេដោយបានយកឈ្នះលើក្រុម Roma ប្រកួតដំបូងនិងចាញ់ ក្រុម Barcelona ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីក្នុងប្រកួតទី២។

Spurs បានដាក់កីឡាករបំរុង ៦ នាក់មានដូចជា Minneapolis – Luke Amos, TJ Eyoma, Anthony Georgiou, George Marsh, Oliver Skipp និង Kyle Walker-Peters ។ រីឯកីឡាករ Christian Eriksen និង Son Heung-min បានចូលលេងក្នុងតង់ទី២។

ពួកគេនឹងត្រូវជួបជាមួយ Girona ក្នុងការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះមុនពេលបើកឆាក Premier League នៅទឹកដី Newcastle នៅថ្ងៃទី ១១ ខែសីហានេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង