កែឆ្នៃខ្លាំងពេក ត្រូវកំលាំងសន្តិសុខឃាត់យកទៅអប់រំ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃទី១៨.០៧.២០១៧ វេលាម៉ោង៨.០០នាទីដល់ម៉ោង០៩ះ៣០នាទី។ កំលាំងអន្តរាគមន៍សន្តិសុខអមលាំងសហការជាមួយកំលាំងប៉ុស្តិ៍បានចុះការពារសន្តិសុខជុំវិញផ្ទះល្វែងនិងបរិវេនក្នុងផ្សារហើយបានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូកែឆ្នៃដាក់សីុមាំងបំពង់សំឡេងធ្វើអោយមានការរំខានដល់បងប្អូនប្រជាពលរដ្ឋដែររស់នៅក្នុងតំបន់ខាងលើ។ ភ្លាមៗនេះដែរកំលាំងសន្តិសុខក្រុមហ៊ុននិងប៉ុស្តិ៍រដ្ឋបាលអមលាំងបានឃាត់ខ្លួនមនុស្សចំនួន៣នាក់និងម៉ូតូបានចំនួន៣គ្រឿងដែរបើកបរដោយឈ្មោះ ៖

ទី១. ង៉ែត តូច ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអូរអង្គុំ ឃុំអមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺ។
ទី២. ថានី និត ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ទី៣. យីម នៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំបក់សរ ឃុំរុងរឿងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បានយកមកធ្វើការអប់រំឲ្យកែខ្លួនធ្វើជាមនុស្សល្អកូនល្អក្នុងសង្គមនិងធ្វើកិច្ចសន្យាលេងអោយដាក់សីុមាំងបំពងសំលេងទៀតដើម្បីលុបបំបាត់ក្មេងទំនើង(ភូមិឃុំមានសុវត្តិភាព)៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង