ធ្វើសំណង់បានតិចពេក បែកគំនិតលួចគេ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវអ្នកភូមិដេញចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួចកាច់ក ម៉ូតូ កាលវេលាម៉ោង ៣រសៀល នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក តេង ស៊ីណូ អធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហួរ អេឡិច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់។

លោកអធិការបន្តថា កាលពីវេលាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ម៉ោង៣ៈ៥០នាទី នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ទុយ ម៉ាប់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅចំណុចកើតហេតុខាងលើ ហើយត្រូវប្រជាពលរដ្ឋដេញចាប់បាន និងប្រគល់អោយនគរបាលបឹងទំពុន ចាត់ការបន្ត។ ដោយឡែកវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកស៊ីធីផ្លើស ពណ៍ក្រហម លេខតួ ០១១១៨១, លេខម៉ាស៊ីន ០២២៤៣៧ ពាក់ស្លាកលេខ តាកែវ 1H-2328 ប្រគល់ឲ្យជនរងគ្រោះឈ្មោះ ទុយ ម៉ាប់ យកប្រើប្រាស់បណ្តោះអាសន្ន)។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង