ក្ដៅពេកចុះដេកត្រាំទឹកលេងសិន(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តបែនកង់៦មួយគ្រឿង ខណៈដែលចង់បើតាមផ្លូវកាត់អមមាត់ប្រឡាយ ក្នុងសភាពទើបចាក់កំទេចថ្មហើយថ្មីៗ ស្រាប់តែផុងដីទៅមុខលែងរួច ខំប្រឹងរោទ៍ ធ្វើឲ្យដីបាក់ស្រុត ធ្លាក់រថយន្តក្រឡាប់ចូលទៅក្នុងប្រឡាយទឹកស្អុយ សំណាងល្អអ្នកបើកបរលោតរួចអត់មានគ្រោះថ្នាក់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៤ម៉ែត្រ អមមាត់ប្រឡាយទឹកស្អុយ មុខរោងចក្រកាត់ដេរ ស្កាយហាយ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ករហេតុ ម៉ាក ហុីយ៉ាន់ដាយ បែនកង់៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9766 អ្នកបើកបរមិនស្គាល់ឈ្មោះ។ តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកកាត់តាមផ្លូវអមមាត់ប្រឡាយខាងលើ ខណៈដែលស្ថានភាពផ្លូវ ផុង ហើមដី ដែលទើបនឹងចាក់ឈូសឆាយហើយថ្មីៗ ដោយបើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផុងដីផ្លូវរថយន្តទៅមុខលែងរួច ទើបអ្នកបើកបរ ខំប្រឹងបញ្ជាយានយន្តរោទ៍ម៉ាសុីន ត្រូវបានបាក់ដីស្រុតធ្លាក់ទាំងរថយន្ត ក្រឡាប់ផ្ងារជើងចូលទៅក្នុងប្រឡាយទឹកស្អុយ សំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ ដល់រាងកាយ ។

តាមលោក វ៉ា ញ៉ មេភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ បានឲ្យដឹងថា ផ្លូវអមមាត់ប្រឡាយ ប្រឡាយទឹក ត្រូវបាន លោកអភិបាលខណ្ឌ ទើបតែស្តា សាងសង់ផ្លូវ អមសងខាង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ យានយន្តធន់តូច កង់ ម៉ូតូ ឆ្លងកាត់ ហើយផ្លូវខាងលើ ក៏ទើបនឹងចាក់កំទេចថ្ម ឈូសឆាយ មិនទាន់រឹងមាំ តែអាច យានជំនិះ ធន់តូច ស្រាល ឆ្លងកាត់បាន ហើយរថយន្តខាងលើ ជាប្រភេទធន់ធ្ងន់ លួចបើកឆ្លងកាត់ ធ្វើឲ្យបាក់ផ្លូវ ធ្លាក់រថយន្តចូលក្នុងប្រឡាយ ។

ករណីខាងលើ រថយន្តរងគ្រោះដោយខ្លួនឯង មិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ត្រូវបានហៅម្ចាស់រករថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង ។ ដោយឡែក ដីបាក់ធ្លាក់ចូលក្នុងប្រឡាយ ធ្វើឲ្យស្ទះមុខទឹកហូរ រងចាំអាជ្ញាធរ រកម្ចាស់រថយន្តអ្នកបង្ករ មកសម្របសម្រួល កាយដីចេញវិញ ដើម្បីសម្រួលមុខទឹកហូរ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង