សាហាវពេកហើយ ! ព្រោះតែឥទ្ឋិពលគ្រឿងស្រវឹង បានបណ្ដាលឲ្យបុរសមា្នក់……..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្ដាល៖មានរឿងភ្ងាក់ផ្អើលមួយកាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបុរសម្នាក់បានស្លាប់ ក្រោយពេលក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បន្ទាប់ពីត្រូវយុវជនម្នាក់ យកដែកឆាបចាក់ទៅលើខ្លួន ខណៈកំពុងផឹកស៊ីស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើអំពើហិង្សា និងម្ខាងទៀតត្រូវប៉ូលិសចាប់ដាក់ខ្នោះ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងអង្គុយផឹកស្រាថ្នាំ នៅក្បែរផ្ទះឈ្មោះ ទូច ផល ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិឃុំកើតហេតុ ជាមួយមិត្តភក្តិមានគ្នា២នាក់ផ្សេងទៀត ១-ឈ្មោះ ឃួន សុភ័ក្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុ និងទី២ឈ្មោះ ម៉ៅ ហេឡូ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលដែលកំពុងអង្គុយផឹកនោះ ជនរងគ្រោះបានដើរមកដល់រួចឈរផឹកស្រាជាមួយជនសង្ស័យបាន១កែវ ពេលនោះជនសង្ស័យ និងជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា រួចក៏បានប្រតាយប្រតប់គ្នា ឃើញដូចនោះឈ្មោះម៉ៅ ហេឡូ ភេទប្រុស បានចូលទៅឃាត់បំបែកចេញ ជនសង្ស័យបានឡើងម៉ូតូជិះចេញបានចម្ងាយ១០ម៉ែត្រឈប់ម៉ូតូ រួចក៏ស្ទុះចូលទៅម្តងទៀត ដោយយកដែកឆាបពីចង្កេះចាក់ទៅលើជនរងគ្រោះ ចំដងខ្លួនក្រោមឃ្លៀកខាងឆ្វេងរងរបួសធ្ងន់ ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក តែត្រូវស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹង៖
ជនរងគ្រោះឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ។
ជនបង្កឈ្មោះ អ៊ី វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ។

ចំណែកជនសង្ស័យជាជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ។រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក តែ​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​យក​មក​ដល់​មន្ទីរពេទ្យ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង