ថ្ងៃស្អែកនេះឡាវត្រូវដកទ័ពចេញអោយអស់ពីទឹកដីកម្ពុជា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្ទឹងត្រែង ៖​ នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណចកក្រកម្ពុជាបានអញ្ជើញចូលជួបពិភាក្សាពីបញ្ហាដែនអធិបតេយ្យភាព កម្ពុជា-ឡាវ​ ជាមួយនឹងឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្រោយកិច្ចពិភាក្សាពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជា​កាលពីពេលថ្មីៗនេះ​ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ នោះគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង អោយអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញអោយអស់នៅថ្ងៃនេះ។

 

ជាលទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ និងក៏ជាជោគជ័យរបស់កម្ពុជាដែលធានារក្សាបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ។

 

គួរបញ្ជាក់ផងដែរថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា សម្ដេច បាន​ដាក់​ឱសានវាទ​ដល់​ភាគី​ឡាវ ឲ្យ​ដក​កងទ័ព​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា នៅ​តំបន់​អូរអាឡៃ ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា។ ទន្ទឹម​នឹង​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី កងកម្លាំង​ទាហាន​កម្ពុជា ជា​ច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ​ដែរ។ ហើយជាចុងក្រោយសម្ដេចក៏បាននាំយកសន្តិភាពជូន មាតុភូមិខ្មែរ ដោយសន្តិវិធីគួរជាទីមោទនៈ៕ ប្រភពពី៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង