ថ្ងៃនេះសីលធំ៖ ដួងម៉ានិចបានជូនពរឲ្យបងប្អូនមានសុភមង្គល ជាពិសេសជូនពរប្អូនៗទី១២ ប្រលងជាប់បាក់ឌុបគ្រប់ៗគ្នា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ថ្ងៃនេះគឺជាថ្ងៃទី២១ ខែ ៨ ឆ្នាំ២០១៧ ហើយក៏ជាថ្ងៃដែលប្អូនៗរៀនថ្នាក់ទី១២ឆ្នាំនេះទន្ទឹងរង់ចាំធ្វើតេស្តសមត្ថិភាពដើម្បីប្រលងយកសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ ចំណេះទូទៅ បញ្ចប់ការសិក្សាចំណេះដឹងកំរិតមូលដ្ឋាន និងដើម្បីផ្លោះចូលទៅកំរិតឧត្ថមសិក្សានៅសកលវិទ្យាល័យ។

ជាការពិតណាស់នៅក្នុងព្រឹិត្តិការណ៍ដ៏ំធំមួយនេះគេសង្កេតឃើញមាន សិល្បៈករ តារាចំរៀង តារាសម្តែង តារាកំប្លែង សិស្សច្បង និងរួមទាំងមហាជនជាច្រើននាក់ទៀតនៅក្នុងប្រទេសកម្ពុជាយើងបានចូលរូមផ្តល់នូវប្រសិទ្ធិពរជ័យ និងបានជូនពរឲ្យប្អូនៗប្រលងជាប់ទាំងអស់គ្នា។

ក្នុងនោះផងដែរគេសង្កេតឃើញតារាសម្តែងម្នាក់គឺ អ្នកនាង ដួងម៉ា និច ដែលជាតារាសម្តែងកំពុងតែមានប្រជាប្រិយភាព និងមានភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ បើទោះបីជាអ្នកនាង ដួងម៉ា និច មានការមមាញឹកទៅនឹងរឿងការងារយ៉ាងណាក៏ដោយក៏អ្នកនាងមិនភ្លេចចូលរួមប្រសិទ្ធិពរជ័យ និងជូនពរនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះឡើយ។ អ្នកនាង ដួង ម៉ានិច បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖ « ថ្ងៃនេះសីលធំ ២១.០៨.១៧ សូមជូនកុសលផលបុណ្យបងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមមានក្តីសុខសុភមង្គលគ្រប់ៗគ្នានិងជាពិសេសជូនពរអោយប្អូនៗសិស្សនុសិស្សទូទាំងប្រទេសប្រលងជាប់បាក់ឌុបគ្រប់ៗគ្នាផងដែរ »។ ប្រភព៖ Doung Manich – ដួង ម៉ានិច

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង