ថ្ងៃនេះគឺបិណ្ឌទី១២ហើយ! សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ថ្ងៃនេះគឺបិណ្ឌទី១២ហើយ នៅសល់តែ៣ថ្ងៃទៀតទេពិធីបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់។ ដោយសារប្រទេស ជាតិយើងមានសន្តិភាព ទើបយើងមានឱកាសអាចប្រារព្ឋពិធីបុណ្យសាសនានានាបាន។

សូមបងប្អូនធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមខេត្តនានាមានសុខសុវត្តិភាពតាមផ្លូវ ហើយសូមបើកបរ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទាំងអស់គ្នា។ ដោយសារពេលនេះមានបង ប្អូនធ្វើដំណើរកាន់តែច្រើនឡើងទៅតាមខេត្តនានា សូមកុំបើកបរលឿនលើសល្បឿន ឬវ៉ាប្រជែងនៅលើផ្លូវ តូចចង្អៀត និងនៅតាមទីប្រជុំជននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន។

ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌគ្រប់ៗគ្នា៕ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង