ទិត្យ សុវណ្ណគិរី ឡើងទៅជុំទី២អមដោយព័ត៍មានមិនប្រក្រតី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកប្រដាល់គុនខ្មែរ ទិត្យ សុវណ្ណគិរី ឡើងទៅជុំទី២ពានរង្វាន់TV5ទម្ងន់៦០គីឡូក្រាមក្រោយឈ្នះ ពិល រ័ត្ន កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញា ២០១៩អមដោយព័ត៍មានមិនប្រក្រតី។ ការប្រកួតរវាងអ្នកទាំងពីរនាក់នេះខាងលើនេះវ៉ៃហាក់នៅញញើតគ្នាទៅវិញទៅមកដោយ ឆ្មក់ទាត់ និងឆ្មក់កណ្ដាប់ដៃមួយៗប៉ុណ្ណោះក្នុងទឹកទី១ប៉ុន្តែដល់ទឹក២បែរជាមានម្នាក់សន្លប់យ៉ាងរហ័សធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ និងចោទជាការប្រកួតមិនប្រក្រតីដែល ពិល រ័ត្ន ដូចងាយស្រួលៗចាញ់ពេក។

ពោលគឺទឹកទី២ពួកគេក៏នៅមិនសូវជាហ៊ានប្ដូរខ្លាំងនោះដែរប៉ុន្តែឃើញ ពិល រ័ត្ន ព្យាយាមចេញអាវុធច្រើនទោះត្រូវខ្លះខុសខ្លះក៏ដោយ។ ចុងទឹកទី២សល់ត្រឹម៥០វិនាទីចុងក្រោយ ទិត្យ សុវណ្ណគិរី បោះជង្គង់ពីចម្ងាយលើ ពិល រ័ត្ន ហើយប៉ើងទៅក្បែរខ្សែសង្វៀនរួចក៏បែរគូថ ដាក់កូនសិស្សលោកអេភូថងខណៈពេលនោះសិស្សគុនរូបនោះបក់កែងបញ្ឆិតពីក្រោយធ្វើឲ្យដៃគូដួលឈឺង រនាលលើកម្រាលមិនបន្តការប្រកួតទៀតឡើយ។

ចំណែក ពិល រ័ត្ន បែរជាគិតថាដៃគូរបស់ខ្លួនវ៉ៃខុសបច្ចេកទេសប៉ុន្តែចុងក្រោយចៅក្រមអាជ្ញាកណ្ដាលបានពិភាក្សាគ្នាហើយក៏សម្រេចឲ្យ ទិត្យ សុវណ្ណគិរី ជាអ្នកឈ្នះបានឡើងទៅជុំទី២ពេលនោះតែម្ដងទៅ។

សូមរំលឹកដែរថាកម្មវិធីប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់TV5ទម្ងន់៦០គីឡូក្រាមសប្ដាហ៍ចុងក្រោយកាលពីថ្ងៃទី៧ខែកញ្ញា២០១៩កន្លងទៅនេះ គឺទិត្យសុវណ្ណគិរីឈ្នះពិលរ័ត្នខណៈទូចដេវីតឈ្នះកុយចាន់តូ។ ពួកគេទាំងពីរនាក់នេះនឹងត្រូវប៉ះគ្នានៅជុំ២បន្តទៀត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង